​មេ​នគរបាល​ខេត្តមណ្ឌលគិរី​ដឹកនាំ​មន្ត្រី​យក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​

914
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​អស់លោក លោកស្រី ជា​ស្នងការរង និង​មន្ត្រីនគរបាល ខេត្តមណ្ឌលគិរី ។​

លោកបាន​នាំយក​នូវ​ចង្ហាន់ និង​ទេយ្យទាន ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​មណ្ឌល​ជលសារ​មហា​សែន​ជ័យ​(​ហៅ​វត្ត​ជី​មាត​)​ដែល​ស្ថិតនៅក្នុង​ឃុំ​ណង​ឃី​លិ​ក​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ក្នង​ឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ប្រពៃណីជាតិ​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ព្រមទាំង​អស់លោក លោកស្រី ជា​ស្នងការរង និង​មន្ត្រីនគរបាល​ក្រោម​ឱវាទ បាន​ប្រគេន​ដល់​ព្រះសង្ឃ​នូវ​ចង្ហាន់ និង​ទេយ្យទាន ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​មានដូចជា​៖ ស្លា​ដក ទឹក​ផ្លៃ​ឈើ ទឹក​សុទ្ធ មី ត្រីខ ស្ករស ប្រេងឆារ ទឹកដោះគោ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​…​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​ប្រគេន​នូវ​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​៤ អង្គ ក្នុង​មួយអង្គៗ​ទទួលបាន​នូវ​បច្ច័យ​ចំនួន ១០​ម៉ឺន​រៀល​, ។​លោក​អាចារ្យ​ពីរ​នាក់ ម្នាក់ៗ​ទទួលបាន​នូវ​បច្ច័យ​ចំនួន ប្រាំ​ម៉ឺន​រៀល​។

ទន្ទឹមនឹង​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ព្រមទាំង​អស់លោក លោកស្រី ជា​ស្នងការរង​បាន​ប្រគេន​នូវ​បច្ច័យ​ចំនួន​៣.០០០.០០០​រៀល​ដើម្បី​ទុក​សម្រាប់​កសាង​នូវ​សមិទ្ធិផល​នានា​ក្នុង​ទីវ​ត្ត​អារាម​។​

​ក្រោយពី​បាន​ប្រគេន​នូវ​បច្ច័យ​ជូន​ដល់​ព្រះសង្ឃ​រួច លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានផ្តល់​ជូន​ដល់ តាជី យាយជី និង​ប្រជាពលរដ្ឋ ព្រមទាំង​ក្មេងៗ ចំនួន ១៥០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ក្រមា​១ និង​ថិ​វិកា​ចំនួន ៥.០០០​រៀល​ផងដែរ ៕S/​

​មេ​នគរបាល​ខេត្តមណ្ឌលគិរី​ដឹកនាំ​មន្ត្រី​យក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​

ទីតាំងផ្សាយពាណិជ្ជកម្ម