​បុរស​ម្នាក់​បើករថយន្ត​បទ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ខូច​អស់​៤​កង់​

780
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​CHEVROLET​មួយគ្រឿង​បត់​ត្រឡប់​ទៅក្រោយ​វិញ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ដួលរលំ​អស់​ចំនួន​៤​កង់​។​រថយន្ត​បង្ក​រង​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទើ​ទាំងស្រុង​ទៅមុខ​លែងរួច​។

​ហេតុការណ៍​នេះ​កើតឡើង​នៅត្រង់ចំណុច​មុខ​អង្គការ​រ៉ា​ក់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​រថយន្ត​បង្ក​ម៉ាក​CHEVROLET​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR3516​រង​ការ​ខូច​មួយ​កំណាត់​មុខ​ស្ទើ​ទាំងស្រុង​នឹង​កំពិត​គូទ​ខាងស្តាំ​។​ចំណែកឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ខឹម រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្រូបង្រៀន​មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍​ឃុំ​ឡា​បាន​សៀក​ស្រុក​បាន​លុង​ខេត្ត​រត្ត​គី​រី​រងរបួស​ស្រាល​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើកា​វាសវែង​ស្ទូច​យក​រថយន្ត​បង្ក​នឹង​អ្នកបើកបរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម