ប្រធាន​អង្គការ​ពន្លឺ​អនាគត​!​លោក​RobertHail-​ហែម​សឿន​ឃុបឃិត​គ្នា​លក់​ដី​អង្គការ​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​

1242
ចែករម្លែក
  • 19
    Shares

​ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​លោក​នួន សុ​ថេ​រ៉ូ ប្រធាន​អង្គការ​ពន្លឺ​អនាគត បាន​បញ្ជាក់ថា លោក Robert Hail​ស្ថាបនិក​អង្គការ​EGLOBALFAMAILY​លែង​ជា​ដៃគូរ​អភិវឌ្ឍន៍​ជាមួយ​អង្គការ​ពន្លឺ​អនាគត​ទៀតហើយ​។​រាល់​ការប្រើប្រាស់​ឈ្មោះ​អង្គការ​ពន្លឺ​អនាគត​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​នានា​នៅ​សហរដ្ឋអាមេរិក គឺជា​ការបំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាភិបាល នៃ​អង្គការ​ពន្លឺ​អនាគត​។​

​លោក​នួន​សុ​ថេ​រ៉ូ​បាន​បន្តថា​អង្គការ​ពន្លឺ​អនាគត​ចាត់ទុកថា​លោក​RobertHail​មានទំនាស់​ផល​ប្រ​យិ​ជន៍​ក្នុងការ​ប្រើប្រាស់​ថវិកា​មុ​ស្ស​ធម៌ និង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ហែម សឿន លក់​-​ទិញ​ដីឡូត៍​លេខ​៩ ដែលមាន​វិញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ១២០៥០៥២២-០០០៩ ក្បាលដី​លេខ​៩​។

​មាន​ទីតាំងនៅ​ភូមិ​ព្រៃ​ល្វា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែលជា​អចលនទ្រព្យ​របស់​អង្គការ​ពន្លឺ​អនាគត ហើយ​ការលក់​-​ទិញ​នេះ បំពាន​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ធ្វើ​អំណោយ​ផ្តាច់ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​ផ្ទុយ​ពី​បំណង​និង​ឆន្ទៈ​របស់​សព​អ្នកស្រី នួន ផល្លី (​ម្តាយ​លោក​នួន សុ​ថេ​រ៉ូ​) ជា​ស្ថាបនិក ដែល​បានផ្តល់​ដី​កម្មសិទ្ធិ​របស់គាត់​ធ្វើជា​មណ្ឌល​សម្រាប់​កុមារ​កម្ពុជា​រស់នៅ​។

​ក្នុងពេល​បច្ចុប្បន្ន​ដី​នេះ​ត្រូវបាន​អង្គការ​ប្រើប្រាស់​ហើយ​កុមារ​កំពុងស្នាក់នៅ​រាល់ថ្ងៃ​។​ប្រធាន​អង្គការ​ពន្លឺ​អនាគត​បាន​អះអាងថា​“​ដីឡូត៍​លេខ​៩​នេះ​ត្រូវបាន​ឈ្មោះ​ហែម​សឿន​ប្រើល្បិច​បំភាន់​ភ្នែក​លួច​លក់​ផ្តាច់​ទៅ​ឲ្យ​ឈ្មោះ ធូ ចាន់​ស៊ី ភេទ​ស្រី ប្រពន្ធ​របស់លោក Robert Hail មកជា​សម្បត្តិ​ឯកជន កាលពី​ថ្ងៃទី​១៦ ខែឧសភា​ឆ្ន​២០១៧​ក្នុងតម្លៃ​ប្រហែល​២៧៧.៨៥០​ដុល្លារ​។​

​ដោយមាន​ការចូលរួម​និង​ជ្រោមជ្រែង​ពី​លោក​គង់​រតនៈ​និង​លោកស្រី​ស៊ឹម​ហួន​ដែលជា​ការប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ​ខុសពី​បុព្វហេតុ​មនុស្សធម៌​និង​គ្មាន​ប្រភព​ច្បាស់លាស់​។​ដូច្នេះ​អង្គការ​ប្រកាស​ជំហរ​មិន​ទទួលខុសត្រូវ​ពាក់ព័ន្ធ​និង​សកម្មភាព​របស់លោក Robert Hail និង​ក្រុមការងារ​របប​ស់​ពួកគាត់​ឡើយ​”​។​

​លោក​នួន សុ​ថេ​រ៉ូ បាន​បញ្ជាក់ថា អង្គការ​ពន្លឺ​អនាគត មាន​បេសកកម្ម​ផ្តល់​ទីកន្លែង​ស្នាក់នៅ​អាហារូបត្ថម្ភ ថែរក្សា​សុខភាព​ផ្តល់​ការអប់រំ​និង​ការថែទាំ​លើ​កុមារ​បី​ប្រភេទ​ដូចជាៈ​កុមារកំព្រា​ឪពុកម្តាយ​កុមារកំព្រា​តែ​ឪពុក ឬ​ម្តាយ និង​កុមារ​ងាយ​រងគ្រោះ​។

កុមារ​ទាំងនេះ ទទួល​ការអប់រំ​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ នៅ​សាលាបឋមសិក្សា​ព្រៃ​ល្វា​និង​វិទ្យាល័យ​ហ៊ុន​សន​ជម្ពូ​វ័​ន្ត​។​នៅក្នុង​អង្គការ​មាន​កម្មវិធី​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​កំ​ព្យូ​ទ័​រ​សិល្បៈ​និង​ជំនាញ​ផ្សេងៗ​នៅពេល​ខាងមុខ​អង្គការ​និង​បន្ថែម​ម​ភាសា​ចិន​ទៀតផង​។​

​ជាមួយគ្នានេះ​ប្រធាន​អង្គការ​ពន្លឺ​អនាគត​បាន​បដិសេធ​នូ​វ​សកម្មភាព​លក់​ទិញ​អចលនទ្រព្យ​របស់​អង្គការ ម្យ៉ាងទៀត​ដីឡូត៍​លេខ​៩​ក៏ត្រូវ​បានចែង​ទុក​ក្នុង​លក្ខន្តិកៈ​របស់​អង្គការ​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ថា​ជា​ទ្រព្យសម្បត្តិ​របស់​អង្គការ​ជា​រៀងរហូត​។​ក្នុងករណី​ដែល​អង្គការ​ត្រូវ​បិទ​ឬ​បញ្ឈប់​ប្រតិបត្តិការ​លើដី​ឡូត៍​លេខ​៩​ដី​នេះ​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​៕S/

ប្រធាន​អង្គការ​ពន្លឺ​អនាគត​!​លោក​RobertHail-​ហែម​សឿន​ឃុបឃិត​គ្នា​លក់​ដី​អង្គការ​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម