អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា​ចូលខ្លួន​អោយ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​សាកសួរ​នៅ​ថ្ងៃ​តែមួយ​

960
ចែករម្លែក

ដាទីន សេរី រ៉ូសម៉ាន ម៉ាន់ស័រ ភរិយារបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ត្រូវបានកោះហៅអោយចូលខ្លួនឆ្លើយសំណួរនៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធទី៣តុលា ចំពេលមានការនិយាយថា លោកស្រីអាចនឹងត្រូវចោទប្រកាន់និងចាប់ខ្លួននៅក្នុងថ្ងៃតែមួយ។

លោកស្រីបានទៅដល់គណៈកម្មាធិការនេះនៅម៉ោង១០និង៤២នាទីព្រឹកក្នុងសម្លៀកបំពាក់ពណ៌បៃតងនៅពេលលោកស្រីដើរកាត់ហ្វូងអ្នកសារព័ត៌មាន។

អមដោយមេធាវី២នាក់ នេះជាការចូលខ្លួនតាមការណាត់ជួបរបស់មន្រ្តីប្រឆាំងអំពើពុករលួយលើកទី៣។

កាលពីថ្ងៃ៥មិថុនា លោកស្រីត្រូវបានសួរចម្លើយអស់ពេលប្រមាណ៥ម៉ោង ពាក់ព័ន្ធការស៊ើបអង្កេតលើក្រុមហ៊ុន SRC Internationalដែលជាសាខារបស់មូលនិធិ1MDBហើយនៅថ្ងៃ២៦កញ្ញាកន្លងទៅ លោកស្រីបានចូលខ្លួនជាលើកទី២ តែពេលនេះត្រូវបានសាកសួរដល់ទៅ១៣ម៉ោងពាក់ព័ន្ធរឿងអាស្រូវមូលនិធិ1MDB។

នៅថ្ងៃពុធនេះដែរ លោកណាជីប រ៉ាហ្សាក់ ជាស្វាមី ក៏បានចូលខ្លួនឆ្លើយបំភ្លឺផងដែរ តែលោកបានទៅដល់មុនកន្លះម៉ោងនិងចូលតាមច្រកផ្សេង ជាហេតុនាំអោយអ្នកសារព័ត៌មានរង់ចាំឥតប្រយោជន៍៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម