ប៉ូលិស​បញ្ជូន​ខ្លួន​មេខ្លោង​ជួញដូរ​អាវុធ​ទៅ​តុលាការ​នៅ​រសៀល​នេះ​

964
ចែករម្លែក

​ដោយ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​នឹង​បញ្ជូន​ខ្លួន​មេខ្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា​ឆ្នាំ​២០០១៨ នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​។​

​មេខ្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា នេះ នៅ​ខេត្តព្រះវិហារ​។ មេខ្លោង​ដែល​ចាប់ខ្លួន​ឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ រស់ សាម៉ុន ហៅ​ក្រូច​។វត្ថុតាង​រឹបអូស​បានរួម​មាន​៖-​អាវុធ​២​ដើម​(​ខ្លី​១​ដើម​វែង​១​ដើម​)-​គ្រឿងផ្ទុះ​និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន​។​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ត្រូវបាន​បញ្ជូន​មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​បើតាម​ឯកសារ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នាពេល​កន្លងមក​បានបង្ហាញ​ថា ឈ្មោះ រស់ សាម៉ុន ហៅ​ក្រូច គឺជា​សមាជិក​របស់​ច​ល​នា​ក្បាល​ខ្លា ដែលមាន​លោក​សោម ឯក ជា​មេដឹកនាំ​។ ចលនា​ក្បាល​ខ្លា បាន​កសាង​កងកម្លាំង​ប្រដាប់អាវុធ​នៅក្នុង​ព្រៃ​ដើម្បី​ប្រឆាំង​និង​រដ្ឋាភិបាល ។​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ឈ្មោះ សោម ឯក ដែលជា​មេខ្លោង​ដាក់ពន្ធនាគារ​។ ចលនា​ក្បាល​ខ្លា របស់លោក​សោម ឯក បាន​ចងសម្ព័ន្ធភាព​ជាមួយ​ចលនា​រណសិរ្ស​រំដោះជាតិ របស់លោក​សម សេរី​៕S/​

​ប៉ូលិស​បញ្ជូន​ខ្លួន​មេខ្លោង​ជួញដូរ​អាវុធ​ទៅ​តុលាការ​នៅ​រសៀល​នេះ​