​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​

797
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​រួមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​គ្រឿងញៀន​ចំនួន​៧​កញ្ចប់​។​ហេតុការណ៍​ចុះបង្ក្រាប​នេះ​បាន​កើតឡើង​ត្រង់ចំណុច​តំបន់​មិន​រាបរយ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សងែ្ក​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​បានឱ្យដឹងថា​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ឈ្មោះ​ណា​អូន​តាក់​អាយុ​១៨​ឆ្នាំ​។​ឈ្មោះ​ប្រាក់​មុនីរាជ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ឈ្មោះ​ខាត់​សុផល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​។​ឈ្មោះ​ដេ​ចាន់ណា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​ប្រើប្រាស់​)​។​ឈ្មោះ​គង់​រ៉ា​ន់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ប្រើប្រាស់​)​។

​ចំពោះ​វត្ថុតាង​មាន​ឧបករណ៍ប្រើប្រាស់​ជក់​មួ​យ​ចំនួន​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​៧​កញ្ចប់​តូច​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាត់ការ​តាម​នីតិវិធី​៕S/​

​បង្ក្រាប​កន្លែង​ជល់​មាន់​ឃាត់ខ្លួន​អ្នកលេង​ពីរ​នាក់​និង​មាន់​៩​ក្បាល​

ទីតាំងផ្សាយពាណិជ្ជកម្ម