​រថយន្ត​ដឹក​ស៊ីម៉ង​តិ៍​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​កិន​យុវតី​ម្នាក់​ស្លាប់​

1092
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវតី​ជា​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ​ម្នាក់​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ង​តិ៍​រអិល​ថយក្រោយ​លោត​ចុះ​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅលើ​ស្ពាន​លី​យ៉ុង​ផាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ផ្នែក​ខាងកើត ភូមិ​ព្រែ​កតា​រ័ត្ន​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ កាលពី​រសៀល​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​យុវតី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ស៊ុន​តាំង​ហៀ​ង​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ស្លែង​ឃុំ​សំបួរមាស​ស្រុក​មុខកំពូល​ខេត្តកណ្តាល ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ឃ​១៣២២​ភព​៣​បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់បាន​ស្គាល់​អត្ត​សញ្ញា​។​បន្ទាប់ពី​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ​។​

​បើតាម​ស្ត្រី​ជា​ម្តាយ​របស់​យុវតី​រងគ្រោះ​បាន​ឈ្មោះ​រ៉ី​អាយុ​៤២​ឆ្នាំ​បានឱ្យដឹងថា​កូនស្រី​គាត់​ទើបនឹង​ប្រឡង​បាក់​ឌុប​ជាប់​ថ្មីៗ​នេះ​។​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ឌុប​កូនស្រី​របស់គាត់​ធ្វើដំណើរ​ចេញពីផ្ទះ​តាមផ្លូវ​លី​យ៉ុង​ផាត់​គោលបំណង​ទៅលេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​ខណៈ​មកដល់​ចំណុចកើតហេតុ​លើ​ស្ពាន​លី​យ៉ុង​ផាត់​បាន​បន្តិច​ស្រាប់តែ​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ង​តិ៍​គេច​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​។​

​ពេលនោះ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​រថយន្ត​បង្ក​រអិល​ថយក្រោយ​រ៉េ​ពេញ​ស្ពាន​ខណៈ​គាត់​គេច​ទៅ​ឆ្វេង​រថយន្ត​រ៉េ​មក​ឆ្វេង​គាត់​គេច​ទៅ​ស្តាំ​ង​រថយន្ត​ថយ​រ៉េ​ទៅ​ស្តាំ​គាត់​ក៏​គេច​មក​ឆ្វេង​វិញ​។​ម្តាយ​នារី​រងគ្រោះ​បន្តថា​ខណៈ​គាត់​គេច​មក​ឆ្វេង​វិញ​ស្រាប់តែ​កូនស្រី​របស់គាត់​លោត​ចុះ​ពីលើ​ម៉ូតូ​ក៏ត្រូវ​រថយន្ត​បង្ក​ថយ​កិន​ស្លាប់​តែម្តង ៕S/​

​រថយន្ត​ដឹក​ស៊ីម៉ង​តិ៍​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​កិន​យុវតី​ម្នាក់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម