​ខ្មោច​អា​ថ៍កំ​បាំង​បងប្អូន​មួយ​ភូមិ​រារាំង​មិន​ឲ្យ​អ្នកណា​ចម្លែក​ចូលទៅ​ថត

1126
ចែករម្លែក

​ភ្នំពេញ​ៈខ្មោច​ចងក​សម្លាប់ខ្លួន​ផ្អើល​សាច់ញាតិ​អស់​មួយ​ភូមិ​ប្រមូលគ្នា​មក​ឡោមព័ទ្ធ​ជុំវិញ​ទីតាំង​កើតហេតុ​.​គ្រាន់​ការពារ​រារាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​ទាំង​ប៉េ​អ៊ឹម​រួមទាំង​អ្នកសារព័ត៌មាន​ផង​រួមទាំង​មនុស្ស​ចម្លែក​មុខ​គឺ​មិន​អនុញាត​ឲ្យ​ចូល​ថត​ក្បែរ​បរិវេណ​មនុស្ស​ចងក​នោះឡើយ​មិនដឹងថា​ខ្មោច​មាន​អា​ថ៍កំ​បាំង​អ្វី​បាន​រារាំង​ដល់​ថ្នាក់​ហ្នឹង​។​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​ស្ថិតនៅ​ចំការ​ស្វាយ​ទួល​នាយក​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តែបើ​តាម​អ្វីដែល​គេ​និយាយ​គ្នា ខ្មោច​ចងក​ខាងលើ​ជាម​នុស្ស​ស្រី វ័យ​៥២​ឆ្នាំ មានឈ្មោះ ហែ​ន ណាវី មាន​ទីលំនៅ ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ស្រុក​ច្បារមន​ខេត្ត​កំពង​ស្ពឺ​។​តែមាន​ប្តី​អ្នកស្រុក​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​។​តាម​ប្រភព​បាន​ឲ្យ​ដឹងថា​ស្ត្រី​ខាងលើ​មាន​ជំងឺ​ប្រចាំកាយ​រហូតដល់​តូចចិត្ត​ត្បិត​មិន​ចង់​រស់​ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​លើ​ចុង​ស្វាយ​ទីទួល​ក្បែរ​ភូមិ​ខាងលើ​។​

​តែបើ​អ្វី​រឹតតែ​ចម្លែក​ជាង​ខ្មោច​ទៅទៀត​នោះ​សាច់ញាតិ​ដែល​នៅរស់​ពេញ​មួយ​ភូមិ​ខាងលើ​នាំគ្នា​ឡោមព័ទ្ធ​កន្លែងកើតហេតុ​កុំថាឡើយ​អ្នកសារព័ត៌មាន​សូម្បីតែ​សមត្ថកិច្ច​អាវុធហត្ថ​ក៏​មិន​ឲ្យ​ចូលទៅ​ក្បែរ​ផង​។​សាកសព​ខាងលើ​សាច់​គឺ​ញាតិ​សុំ​តែ​ម្យ៉ាង​ឲ្យ​ប៉ូលិស​ចេញ​លិខិត​មរណភាព​សម្រាប់​ធ្វើបុណ្យ​បូជាសព​ជាការ​ស្រ​ច​។​តែ​មិនដឹង​ជាមាន​រឿង​អា​ថ៍កំ​បាំង​អ្វី​លើស​នេះ​ទៀត​បើ​គេ​មិន​ឲ្យ​ចូល​ក្បែរ​ផង ៕S/​

ខ្មោច​អា​ថ៍កំ​បាំង​បងប្អូន​មួយ​ភូមិ​រារាំង​មិន​ឲ្យ​អ្នកណា​ចម្លែក​ចូលទៅ​ថត

ទីតាំងផ្សាយពាណិជ្ជកម្ម