មួយ​ភូមិ​សុទ្ធតែ​ចេះ​ក្បាច់គុន​កុង​ហ្វូ​ទាំងអស់​

1093
ចែករម្លែក

​ចាប់តាំងពី​កូនក្មេង​រហូតដល់​ចាស់​ចូលនិវត្តន៍ ពី​អ្នកលក់ដូរ​តាមផ្លូវ​ដល់​កសិករ​ពោលគឺ​គ្រប់គ្នា នៅ​ភូមិ​តា​ស៊ី (Daxi) ស្ថិតក្នុង​ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន សុទ្ធតែ​ចេះ​ក្បាច់គុណ​កុង​ហ្វូ (kung fu) ទាំងអស់​។​
​ ​
​អ្នកស្រុក​ប្រមាណ ៨.០០០ នាក់​នៅក្នុង​ភូមិ​នេះ​ហាត់​ក្បាច់គុន​កុង​ហ្វូ ២ ដង​ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេល​ល្ងាច រហូត​សហគមន៍​នេះ​ជាប់​ឈ្មោះថា “​ភូមិ​កុង​ហ្វូ​”​។
​ ​
​ប្រជាជន​នៅ​ភូមិ​តា​ស៊ី បានចាប់ផ្តើម​ហាត់​ក្បាច់គុន​កុង​ហ្វូ បន្ទាប់ពី​សង្ឃ​សៅ​លីង​មួយអង្គ ព្រះនាម ថា​ង ឡាវ​ស៊ុន (Tang Laoshun) ដែល​ចេះ​ក្បាច់គុន​នេះ​បាន​ភៀស​ព្រះកាយ មកកាន់​កន្លែង​នេះ​កាលពី ១៥០ ឆ្នាំមុន​នៅ​ចុង​រជ្ជកាល​ស្តេច​ឆេង (Qing Dynasty) ក្រោយពី​រត់​ចេញពី​អារាម​សៅ​លីង ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​ស្តេច សម័យ​នោះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម