កំប្រុក​ក្លាហាន​ហ៊ាន​តាម​ដេញ​ប្រហារ​សត្វ​ពស់​

1601
ចែករម្លែក

​នេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​សត្វ​កំប្រុក​ក្លាហាន​មួយ​ក្បាល​កំពុង​ប្រយុទ្ធ​ជាមួយ​ពស់ ហើយ​បណ្តេញ​វា​ឱ្យ​ភ័យ​រត់គេចខ្លួន​តាម​វាលស្មៅ​។​

​វីដេអូ​បានបង្ហាញ​សត្វ​កំប្រុក​និង​សត្វ​ពស់​កំពុង​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក ខណៈដែល​សត្វ​កំប្រុក​ការពារ​ផ្ទះ​របស់​វា​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​កំប្រុក​ថែមទាំង​ខាំ​កន្ទុយ​ពស់​ទៀតផង ខណៈពេលដែល​វា​កំពុង​ដេញតាម​និង​ប្រយុទ្ធ​ជាមួយ​សត្វ​ល្មូ​ន​នេះ ដែល​ចុងក្រោយ​បង្ខំ​ឱ្យ​វា​រត់គេចខ្លួន​ទាំង​ប្រផុតប្រផើយ​៕ ដោយ៖ កញ្ញាដាលីស

ទិដ្ឋភាព​សត្វ​ពស់​និង​កំប្រុក​កំពុង​ប្រយុទ្ធ​គ្នា