​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ស្លាប់​ម្នា​ក់នៅ​ស្រុក​សូទ្រនិគម​

1025
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ ម៉ូតូ​មួយគ្រឿង​បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដែល​ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​រួចហើយ​គោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​បង្គោលក្រាក់​ចោល​ហើយ​បើក​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ចំណុច​ភូមិ​ដំរី​កូន​ឃុំ​ពពេល​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ស្រុក​សូទ្រនិគម​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ករ​ឡើង​ដោយ​ម៉ូតូ​ធុន​C១២៥​ពណ៌​ខ្មៅ​សេរី​២០១៣​ពាក់​ស្លាក​លេខ​សៀមរាប​១K.៩២៩២​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​សសរ​ក្រាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​បណ្ដាល​អោយស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​គោយន្ត​កន្ត្រៃ​នោះបាន​ទំលាក់​សសរ​ក្រាក់​ចោល​ហើយ​បើក​រត់​គេចខ្លួនបាត់ ។​លោក​បាន​បន្តថា ជន​រង​គ្រ៉​ដែល​ស្លាប់​គឺមាន​ឈ្មោះ ទុំ តន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​៕S/

​រូបភាពៈ ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹក​បង្គោលក្រាក់​ពីក្រោយ​ស្លាប់ គោយន្ត​ទំលាក់​សសរ​ក្រាក់​ចោល​បើក​គេច​បាត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម