ម្តាយ​ចិត្ត​តិរច្ឆាន​បោះ​កូនតូច​ពី​ជាន់​ទី​៥ តែ​អាយុ​ថ្លៃ​បាន​ធាងចេក​ជួយ​ទ្រ​

1151
ចែករម្លែក

​ទារក​ទើបនឹង​កើត​ម្នាក់​អាយុ​ថ្លៃ​គេច​ផុ​ច​ពី​ចង្កូម​ប​ច្ចុ​រាជ ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​ត្រូវ​ម្តាយ វ័យក្មេង​ឈាមរាវ បោះ​ទម្លាក់​ពី​រានហាល​ជាន់​ទី​៥ ប៉ុន្តែ​សំណាងល្អ​បាន​ធាងចេក​នៅ​ពីក្រោម ជួយ​ទ្រ​។

​ប្រជាជន​ដែល​រស់នៅ​ប្លុក​អគារ​អា​ផាត​មិន (​លំនៅដ្ឋាន​រួម​) ស្ថិតក្នុង​ខេត្ត​សាមុត ប្រា​កាន (Samut Prakan) ប្រទេស​ថៃ ភាគ​កណ្តាល​បានឮ​ទារក​អភ័ព្វ​នេះ​ស្រែកយំ​នៅ​ម៉ោង​ប្រមាណ ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០១ ខែតុលា​។

​ដោយមាន​ការសង្ស័យ ពួកគេ​បាន​ផ្លោះ​របង​ដែក​កម្ពស់​ជាង ២ ម៉ែត្រ​ហើយក៏​ប្រទះឃើញ​ទារក ទើប​កើត​បាន​ប៉ុន្មាន​ម៉ោង ដែល​នៅជាប់​ទងផ្ចិត​នៅឡើយ​នេះ​។ អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល ទារក​នេះ​គ្រាន់​តែមាន​ស្នាម​ដាច់រយះ​បន្តិចបន្តួច និង​ស្នាម​មូស​ខាំ​ប៉ុណ្ណោះ​។​

​ពេលនេះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​តាម​ប្រមាញ់​ម្តាយ​វ័យ​ជំទង់​ដែល​គេ​ធ្លាប់​ឃើញ​ដើរទៅ​ដើរមក នៅ​មុំ​កន្លែងកើតហេតុ ខណៈពេល​នាង​មាន​ទម្ងន់​ជិត​គ្រប់​ខែ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម