លី​អូ​ណេ​ល ម៉េ​ស​ស៊ី ចាញ់ក្តី បន្ទាប់ពី​កាសែត​ទម្លាយ​ភាពមិនប្រក្រតី​អំពី​ការចាត់ចែង​មូលនិធិ​

1440
ចែករម្លែក

លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ចាញ់ក្តី​ដ៏​លេចធ្លោ​នៅ​តុលាការ​បន្ទាប់ពី​មានការ​ទម្លាយ ចេញ​នូវ​ភាពមិនប្រក្រតី​ក្នុងការ​ចាត់ចែង​ប្រាក់​មូលនិធិ​របស់ខ្លួន​។​
​ ​
​កីឡាករ​របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) បាន​អះអាងថា អត្ថបទ​របស់​បណ្តាញ​ព័ត៌មាន ABC Rietio Rubido បានបង្ហាញ​ពី​ភាពមិនប្រក្រតី​ជុំវិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៃ​មូល​និ​ធី Leo Messi Foundation បាន​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្លួន ហើយ​ខ្លួន ប្តឹង​ទាម​ទារជំងឺចិត្ត ១៨០.០៦៤​ផោន​។​

​ម៉េ​ស​ស៊ី បានដាក់​ពាក្យ​ប្តឹង ចាងហ្វាង​និង​និពន្ធ​នាយក​កាសែត​អេ​ស្ប៉ា​ញ​នេះ​គឺ​លោក ហ្សា​វី​យេ ឈី​កូ​តេ (Javier Chicote) កាលពី​ខែមិថុនា​ឆ្នាំ​២០១៧​។​
​ ​
​ទោះបីជា​យ៉ាងណា ចៅក្រម Patricia Batlle Ferrando នៅ​តុលាការ Gava District Court នៅ​ទីក្រុង​បា​សេ​ឡូ​ណា​រកឃើញថា ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ ABC ក្នុង​បី​អត្ថបទ កាលពី​ខែឧសភា​ឆ្នាំ​២០១៧ គឺជា​ការ “​ពិត​”​។​
​ ​
​ម៉េ​ស​ស៊ី បាន​ចោទប្រកាន់ថា អ្នកកាសែត ឈី​កូ​តេ មិនបាន​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវ អ្នកកាសែត​នោះទេ ប៉ុន្តែ​ចៅក្រម​រកឃើញថា លោក ឈី​កូ​តេ​បានបង្ហាញ​ប្រភព​ទី​ដែល​ព័ត៌មាន នេះ​ចេញមក​។​
​ ​
​លោក​ចៅក្រម​បាន​បន្ថែមថា លោក ឈី​កូ​តេ បាន​ព្យាយាម​ទាក់ទង​ទៅ​មូលនិធិ​នេះ ដើម្បី ព្យាយាម​និង​ជំទាស់​និង​ព័ត៌មាន​ដែល​លោក​ចុះផ្សាយ ប៉ុន្តែ​មូលនិធិ​នេះ​មិនបាន​ឆ្លើយតប នឹង​លោក​ទេ​។ លោក ឈី​កូ​តេ ពិតជា​បាន​បំពេញភារកិច្ច​ដែល​តម្រូវ​ក្នុងនាម ជា​អ្នកសារព័ត៌មាន​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)

ទីតាំងផ្សាយពាណិជ្ជកម្ម