ទប់ស្កាត់​អសមត្ថភាព​ផ្លូវភេទ អាស្រ័យ​ដោយ​…​ស្រា​បៀរ ?

1281
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ការទទួល​ទាន​ស្រា​បៀរ​ក្នុង​បរិមាណ​តិច​ប្រមាណ​១​កំប៉ុង​១​ថ្ងៃ គឺអាច​ជួយ​បុរស​នៅក្នុង​ការទប់ស្កាត់ ៣៤% នូវ​ហានិភ័យ​អសមត្ថភាព​ផ្លូវភេទ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​វិភាគ​ទិន្នន័យ​សុខភាព​របស់​បុរស ១៥៥.០០០ នាក់ និង​រកឃើញថា ថ្វី​ត្បិត​ការទទួល​ទាន​ស្រា​, ស្រា​បៀរ​ច្រើន​ជ្រុល អាច​ជះឥទ្ធិពល អាក្រក់​ដល់ សមត្ថភាព​ផ្លូវភេទ តែ​ស្រា​បៀរ​បរិមាណ​តិច​រាល់ថ្ងៃ បែរជា​ជួយ​បុរស​ឲ្យ «​ខ្លាំង​» ជាង​ពីមុន​ទៅវិញ ។​

​ដើម្បី​សម្រេចបាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​, ក្រុម​អ្នកស្រាវជ្រាវ​បាន​ទូន្មាន​បុរស​ចូរ​ទទួលទាន​ប្រមាណ ១ កំប៉ុង (​ប្រភេទ ៤,៥ -៥ ដឺ​ក្រេ​) ។ ចំពោះ​ស្រា​បៀរ​១​បំ​ប៉ុង​១​ថ្ងៃ​, ហានិភ័យ​អសមត្ថភាព​ផ្លូវភេទ​អាច​ថយចុះ​ដល់ ៣៤% ។ កន្លះ​កំប៉ុង​, ថយចុះ ២៦% ។​

​ប៉ុន្តែ​, ប្រសិន​អ្នក​ទទួលទាន​ច្រើនជាង​១​កំប៉ុង​, នោះ​ប្រសិទ្ធភាព​បន្ថយ​ហានិភ័យ​អស​ត្ថ​ភាព​ផ្លូវភេទ នឹង​បាត់អស់ ។​

​ដូច្នេះ ដំបូន្មាន គឺ​ប្រសិន​អ្នក​ចង់​ប្រើប្រាស់​ស្រា​បៀរ​ដូចជា​វិធាន​ការបង្កើន​សុខភាព​ផ្លូវភេទ​មួយ​, ចូរ​ទទួលទាន​តិច​ប៉ុណ្ណោះ ។​

​ការស្រាវជ្រាវ​បានទទួល​ការគាំទ្រ ពី​អ្នកជំនាញ​ការបរទេស ផងដែរ ។ បណ្ឌិត ហ្គូ​ហ្វ ហា​ឃិត (Geoff Hackett) មន្ត្រី នៅ​សមាគម​វេជ្ជសាស្ត្រ​ផ្លូវភេទ​អង់គ្លេស​បាន​ឲ្យ​ដឹងថា «​រឿង​នោះបាន​កើតឡើង អាស្រ័យ​ដោយសារ​ស្រា​បៀរ ជួយ​កែប្រែ​ឲ្យ​ប្រសើរ​នូវ​បរិមាណ​ចរាចរ​ឈាម​ទៅដល់​បណ្តា​តំបន់​ចាំបាច់ ។ ជាតិ​អាល់កុល​បន្តិច​ក៏​អាចធ្វើ​ឲ្យ​កើន​ភាពជឿជាក់​លើ​ខ្លួនឯង អំពី​សមត្ថភាព​ផ្លូវភេទ​របស់​បុរស​» ៕ ប្រែ​សម្រួល​: រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ