ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ក្លឹប​អ្នកកាសែត​ប្រចាំ​កម្ពុជា បាន​សហការ​រៀបចំ​កិច្ចពិភាក្សា​មួយ​ជាមួយ​អ្នក​សារពត៌មាន​ស្តីពី​ធុ​កិច្ច​របស់​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា

1637
ចែករម្លែក

ដោយ : សុផល/ភ្នំពេញ ៖ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ក្លឹប​អ្នកកាសែត​ប្រចាំ​កម្ពុជា បាន​សហការ​រៀបចំ​កិច្ចពិភាក្សា​មួយ​ជាមួយ​អ្នក​សារពត៌មាន​ស្តីពី​ធុ​កិច្ច​របស់​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​។​

​កិច្ចពិភាក្សា​នា​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នា​២០១៨​នៅ​សណ្ឋាគារ​សាន់វ៉េ​នេះ​មាន​គោលបំណង​ផ្តល់ឱកាស​ឱ្យ​អ្នក​សារពត៌មាន​អាចធ្វើ​ការពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​អ្នកវិនិយោគទុន​និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា​និង​ស្វែងយល់​អំពី​ការរួមចំណែក​របស់​ពួកគេ​ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​ការបង្កើត​ការងារ ការអភិវឌ្ឍ​ជំនាញ ន​វា​នុ​វត្ត​និង​ការអភិវឌ្ឍ​ធុរកិច្ច​ដែល​ទទួលខុសត្រូវ​ចំពោះ​សង្គម​និង​មិន​បង្ក​ផលប៉ះពាល់​បរិស្ថាន​។​

​វាគ្មិន​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ មាន​លោក ច​ច អេ​ដ​ហ្គា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក តា​ស៊ីឡូ ប្រ៊ី​ន​ហ្ស៊័​រ អនុប្រធាន​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម