មន្ត្រីប៉ូលិស​៧​នាក់​ត្រូវបាន​បាញ់​នៅ​រដ្ឋ​ខារ៉ូឡាយ​ណា ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​

3246
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយថាមន្រ្តីប៉ូលិស៧នាក់ ត្រូវបានបាញ់ ហើយម្នាក់ក្នុងចំណោមពួកគេ បានស្លាប់នៅក្នុងហេតុបាញ់ប្រហារនៅរដ្ឋខារ៉ូឡាយណា(Carolina) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធទី៣តុលា ។

ប៉ូលិសនៅក្នុងទីក្រុងផ្លរិន(Florence) នៅក្នុងរដ្ឋនេះ ត្រូវបានហៅរកជំនួយ​ខណៈ ជនប្រដាប់អាវុធបានចាប់ក្មេងច្រើននាក់ធ្វើជាចំណាប់ខ្មាំងហើយបានប្រឈមមុខដាក់ប៉ូលិសអស់រយៈពេល២ម៉ោងនៅមុនពេលបានប្រគល់ខ្លូនឱ្យប៉ូលិសចាប់។

អត្តសញ្ញាណនៃជនប្រដាប់អាវុធនេះ មិនត្រូវបានបញ្ជាក់ប្រាប់នោះទេ ហើយមូលហេតុនៃការបាញ់នេះ ក៏មិនត្រូវបានដឹងច្បាស់ផងដែរ។

លោក Down Memorial Page មន្ត្រីប៉ូលិសនេះ ត្រូវបានបាញ់សម្លាប់ ខណៈដែលបំពេញភារកិច្ច។

សូមបញ្ជាក់ថា មនុស្សជាង១៥.០០០នាក់ ត្រូវបានសម្លាប់ដោយការបាញ់នឹងកាំភ្លើង នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧,នេះបើយោងតាមអង្គការកំណត់ត្រាអំពើហិង្សាដោយប្រើអាវុធ​Gun Violence Archive។ចំនួននេះមិនរាប់បញ្ចូលការស្លាប់ដោយប្រើកាំភ្លើងដើម្បីសម្លាប់ខ្លួនប្រមាណ២២.០០០នាក់ក្នុងមួយឆ្នាំទេ៕ដោយ៖សុខា/sn

មន្រ្តីប៉ូលិស៧នាក់ ត្រូវបានបាញ់ ហើយម្នាក់ក្នុងចំណោមពួកគេ បានស្លាប់នៅក្នុងហេតុបាញ់ប្រហារនៅរដ្ឋខែរឺឡាយណាកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម