អភិបាល​រាជធានី និង​លោកស្រី រួម​ជា​មន្ត្រីក្រោមឱវាទ​រដ្ឋបាល​រាជធានី​អញ្ជើញ​កាន់បិណ្ឌ​ទី​១០, នៅ​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស ខណ្ឌ​ព្រែក​ព្នៅ​

1007
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង រួមជាមួយ​មន្ត្រីក្រោមឱវាទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៤ តុលា​២០១៨​ត្រូវ​នឹង​ថ្ងៃបុណ្យ​កាន់បិណ្ឌ​វេន​ទី​១០​នេះ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ នៅ​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស ហៅ​វត្ត សម្ដេច​មោង​រ៉ា សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វកាល​រី​ជន មាន​មាតា បី​តា ជី​ជូន ជីតា ញាតិ​កាល ទាំង​៧​សន្តាន ដែល​បាន​បែក​កាយ រំលាយ​ដ្ឋា​ន​ទៅកាន់​លោក​ខាងមុខ​។​
ពិធី​នេះ​ធ្វើឡើង​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ ប្រគេន​ទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាប​ជាដើម ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វកាល​រី​ជន ដែល​បាន​បែក​កាយ រំលាយ​ដ្ឋា​ន​ទៅកាន់​លោក​ខាងមុខ និង​ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន​យកមក​កសាង​ទី​អារាម​វត្ត​អោយមាន​ការអភិវឌ្ឍន៍ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុងតែ​អភិវឌ្ឍន៍​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នោះ​។​
គួរ​បញ្ជាក់ថា​៖ ក្នុង​ពិធី​នោះ ក្រៅពី​ប្រគេន​ទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាប​ប្រគេន​ដល់​ព្រះសង្ឃ​ហើយ​នោះ​លោក​ឃួ​ង ស្រេង និង​លោកស្រី ជា ស៊ីណា ឃួ​ង​ស្រេង​នូវបាន​ប្រមូល​បច្ច័យ​បាន​ចំនួន ១២​លាន​៤៧​ម៉ឺន​រៀល​ផងដែរ​ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​ដើម្បី​កសាង​ទី​អារាម​វត្ត​នេះ​អោយ​កាន់តែ​មានការ​អភិ​វ​ឌ្ឃ​មួយកម្រិត​ទៀត​។​
គួរ​រំ​លិ​កថា​បុណ្យ​នេះ​ត្រូវបាន ពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​(​ចន្លោះ ខែកញ្ញា ) ។ ពុទ្ធសាសនិក ខ្មែរ​ធ្វើ បុណ្យ នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន អាហារ​ជាដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល ១៥​ថ្ងៃ​គត់ ។ ដោយហេតុ​ពុទ្ធសាសនិក​មានការ​ម​មា​ញឹក ចំពោះ​កិ​ច្ចា​នុ​កិច្ច​ប្រចាំថ្ងៃ និង​ដើម្បី​ធានាថា ព្រះសង្ឃ​ត្រូវបាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែកជា​ក្រុមៗ​ដាក់​វេន​គ្នា​យក ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល ១៤​ថ្ងៃ​ចាប់​ពីថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច​ខែ​ភ​ទ្រ បទ​ហើយ​ឱ្យ​ឈ្មោះថា វេន​ទី ១ រហូតដល់​វេន ទី ១៤ ។​
រយៈពេល​១៤​ថ្ងៃនេះ​ឱ្យឈ្មោះ​ថា បុណ្យ កាន់បិណ្ឌ​ឬ​បុណ្យ​ដាក់​បិណ្ឌ ។ ចំណែក​ថ្ងៃ ១៥​រោច​ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ​ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​បាន មកជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។​លុះ ថ្ងៃទី​១៥​ត្រូវ នឹង​ថ្ងៃ​១៥​រោច​ខែភទ្របទ​ដែលជា​ថ្ងៃ​ចុង ក្រោយនេះ​ឱ្យឈ្មោះ​ថា ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម