ពីរ​ថ្ងៃ​ឃាត់ខ្លួន​មនុស្ស​បួន​នាក់​ករណី​គ្រឿងញៀន​

969
ចែករម្លែក

​ដោយ​:​អង្គរ​តូប​/​សៀមរាបៈ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់​ជនសង្ស័យ​បួន​នាក់​ក្នុងពេល​ពីរ​ថ្ងៃ​។​លោក​វរសេនីយ៍ឯក​អ៊ំ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២​ខែតុលា​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់​។​ទី

​១.​ឈ្មោះ ម៉ៅ សិលា​ហៅ​ខ្លា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៨ មុខរបរ​ជាងផ្សារដែក​។​ទី​២.​ឈ្មោះ ស៊ិន ផារ​សេនីយ៍​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​ជាងផ្សារដែក​ពួកគេ​មាន​ទីលំនៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ពេល​ចាប់ខ្លួន​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់​ស្មើនឹង​ទំងន់ ០.២​ក្រាម​ទាំង​សំបក ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​លុះ​ថ្ងៃទី​៣​ខែតុលា​ចាប់ខ្លួន​២​នាក់​ទៀត​ទី​១​ឈ្មោះ​លន់​ផល្លា​ប្រុស​ឆ្នាំ​កំណើត​២០០០​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ស្នួល​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​។​

ទី​២​ឈ្មោះ​ស៊ា​សំអាត​ប្រុស​ឆ្នាំ​កំណើត​២០០១​មុខរបរ​គ្មាន​នៅ​ភូមិ​ស្ពឺ​(​ក​)​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ពេល​ចាប់​ខ្ល​លន​ដកហូត​ម៉ា​ទឹកកក​២​កញ្ចប់​ទូរ​សព្ទ័​២​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​៤​ខែតុលា​ចាត់ការ​បន្ត​៕S/

​ពីរ​ថ្ងៃ​ឃាត់ខ្លួន​មនុស្ស​បួន​នាក់​ករណី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម