គួរ​ដឹង​! ជំងឺ​រលាក​ស្រោម​បេះដូង​និង​ការព្យាបាល​

1348
ចែករម្លែក

ជំងឺ​រលាក​ស្រោម​បេះដូង បង្ក​ឲ្យ​មានការ​ឈឺទ្រូង និង​ឡើង​សីតុណ្ហភាព​ខ្ពស់ (​គ្រុនក្តៅ​) ។ វា​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ វា​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ច្រើន​។
​ចូរ​ទទួលបាន​ដំបូន្មាន​វេជ្ជសាស្ត្រ​ពី​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នកមាន​ការឈឺ​ទ្រូង​ញឹកញាប់​។​
​សូម​ទៅ​ជួប​គ្រូពេទ្យ ឬ​មជ្ឈមណ្ឌល​បេះដូង​របស់​អ្នក ប្រសិនបើ​អ្នក​ឈឺទ្រូង ៖

1. ឈឺ​មុត​ស្រួច ឬ​ចាក់​ដោត​ខ្លាំង​
2. កាន់តែ​ធ្ងន់​នៅពេល​អ្នក​ដកដង្ហើម​យ៉ាង​ជ្រៅ ឬ​គេង​លក់​
3. ជួនកាល ការ​រលាក​ស្រោម​បេះដូង អាចមាន​អារម្មណ៍​ដូចជា​ឈឺចាប់​ខ្លាំង ឬក៏​វា​អាច កើតឡើង បន្តិច​ម្តងៗ​
4. អ្នក​ក៏​អាចមាន​អារម្មណ៍​ថា​ក្តៅ និង​ញើស​
5. ដង្ហើម​ខ្លី ឈឺចាប់ ឈឺក្បាល ឬ​មិនសូវមាន​ផាសុកា​ភាព​។​
​ជារឿយៗ វា​កើតឡើង​បន្ទាប់ពី​ការបង្ក​រោគ​ដោយ​វីរុស ដូចជា​ឈឺបំពង់ក ឬ​គ្រុនផ្តាសាយ​។​
​ពេល​ទៅ​ជួប​គ្រូពេទ្យ គ្រូពេទ្យ​នឹង​ស្តាប់​បេះដូង​របស់​អ្នក (​ការ​រលាក​ស្រោម​បេះដូង​អាច​ប្តូរ សំលេង​បាន​)​។​

​ដើម្បី​បញ្ជាក់​ពី​ជំងឺ​រលាក​ស្រោម​បេះដូង គ្រូពេទ្យ​អាច​នឹង ៖
1. ធ្វើតេស្ត​ឈាម​ខ្លះៗ​
2. ថតកាំរស្មីអ៊ិច អេឡិចត្រូនិក (ECG) ឬ​អេកូ​ក្រូ​ស្កា​ក្រាម​នៅក្នុង​មន្ទីរពេទ្យ​។​

​ការព្យាបាល​ជំងឺ​រលាក​ស្រោម​បេះដូង អ្នកនឹង​ត្រូវ​បានចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ហើយ​អ្នក​គួរតែមាន​អារម្មណ៍​ល្អប្រសើរ​ក្នុង​រយៈពេល​ពី ១ ទៅ ២ សប្តាហ៍​។ ការ​អង្គុយ ឬ​អោន​ទៅមុខ ក៏​អាចជួយ​បន្ធូរ​ការឈឺ​ចាប់បាន​ខ្លះ​ដែរ​៕ ដោយ​: health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ