សាលា​អេ​ស៊ី​អ៊ី នឹង​ផ្តល់​អាហារូបករណ៍​១០០ កន្លែង​ដល់​សិស្ស​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨

1120
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សាលា​អេ​ស៊ី​អ៊ី (ACE) នឹង​ផ្តល់​អាហារូបករណ៍​១០០​កន្លែង ដល់​សិស្ស​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​។ នេះ​ជាការ​ផ្តល់​អាហារូបករណ៍​១០០​កន្លែង​លើក​ទី​២ សម្រាប់​សិស្ស​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។​

​សូមជម្រាបថា​:​កម្មវិធី​អាហារូបករណ៍ ACE Inspiring Excellence Scholarships ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា អេ​ស៊ី​អ៊ី តាំងពី​ឆ្នាំ ២០១៧ ដោយមាន​ការគាំទ្រ​ពី IDP Education ដែលជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ពិភពលោក​លើ​វិស័យ​អប់​រំជា​លក្ខណៈ​អន្តរជាតិ និង​ការបញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​។​

​កម្មវិធី​អាហារូបករណ៍​នេះ មាន​គោលបំណង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស ជំនាញ​ទន់​ជំនាញ​ផ្នែក​សិក្សាធិការ និង​ចំណេះដឹង​សាកល​ដល់​សិស្សានុសិស្ស ដែល​ទើប​បញ្ចប់​ថ្នាក់ វិទ្យាល័យ ដើម្បីអោយ​ពួកគេ​អាច​បន្ត​ភាពជោគជ័យ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅក្នុង​ប្រទេស ឬ​នៅ​បរទេស​។

​អាហារូបករណ៍​១០០​កន្លែង​សម្រាប់​ការសិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា អេ​ស៊ី​អ៊ី​មាន រយៈពេល ១ ឆ្នាំ​។​ទាំងនេះ គឺ​បន្ថែម​លើ ១០០ កន្លែង​កាលពី​ឆ្នាំ​កន្លងទៅ​។ ជ័យលាភី​នៃ​អាហា​រូប​រណ៍​នឹង​ចាប់ផ្តើម​ចូលរៀន​ពី​ខែ មករា ឆ្នាំ ២០១៩ តទៅ​។

​សិស្សានុសិស្ស​ដែល​ទើប​ប្រលង​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ ២០១៨ ដែល​ចាប់​អារ​ម្មរណ៍​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ​ត្រឹម​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៨​តាមរយ​: scholarship.acecambodia.org៕ ល​

សិស្ស​១០០​នាក់​ដែល​ប្រឡង​ជាប់​បាក់​ឌុប នឹង​ទទួលបាន​អាហារូបករណ៍​ពីសា​លា​អេ​ស៊ី​អ៊ី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ