បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

751
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ប៉ូលិស​ខេត្ត​កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​គ្រឿងញៀន​ក្រោយពេល​សមត្ថកិច្ច​បង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ក្នុងភូមិ​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​លិញ​គឹម​តេង​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​អូរ​ស្អំ​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​និង​ឈ្មោះ​គិ​ន ភា​ហៅ​ជ្រូក​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉​ទឹកកក​(ICE)​ចំនួន​៣​ថង់​ទម្ងន់​៥,៨៥​ក្រាម ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ចំនួន​៨​គ្រាប់​កន្លះ​ទម្ងន់​ឲ​០,៨៤​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​និង​កាបូប​សម្រាប់​ដាក់​លុយ​មួយ​។​លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ព្រមទាំង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/
​ ​ ​

​បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ