​វិស្វកម្ម​អគ្គបញ្ជាការ​កាន់បិណ្ឌ​វេន​ទី​១០​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស​

944
ចែករម្លែក

ដោយៈ​យោធិន​/ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា  នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោកស្រី​ជា​ភរិយា បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុម​ញាតិ សាច់​សារ​លោហិត រួមទាំង នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​បាន​អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​វេន​ទី​១០ នៅ​វត្ត​ច័ន្ទ​បុ​វី​វង្ស ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម និង​ក្រុមគ្រួសារ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​វិស្វកម្ម​អគ្គបញ្ជាការ ខ​. ភ​. ម កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​ច័ន្ទ​បុរី​វង្ស​

​ក្នុង​ពិធី​កាន់បិណ្ឌ​ខាងលើនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម បាន​វេរ​ប្រគេន​នូវ​បច្ច័យ​ដែល​បានមកពី​សទ្ធា​ជ្រះថ្លា​របស់​ក្រុមគ្រួសារ ញាតិសន្តាន និង នាយទាហាន នាយទាហានរង និង​ពលទាហាន​ក្នុង​បណ្តា​ស្ថាប័ន​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​ដើម្បី​ចូលរួមចំណែក​កសាង​និង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សា​នា​ដល់​សម្តេចព្រះ​វនរ័ត្ន ណ​យ ច្រឹ​ក សង្ឃនាយក​រង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស​នូវ​បច្ច័យ​សរុប​ចំនួន ៩.៥២០.០០០ រៀល និង​១.៥០០​ដុល្លា​ត​រួម​នឹង​ស្លា​ដក​ចំនួន​១០៤​កញ្ចប់ អង្ករ ១.១៦០​គីឡូក្រាម មី​១៧​កេស ទឹកក្រូច ១៥​កេស ទឹក​សុទ្ធ​២០​យួរ ត្រីខ ១២​យួរ និង​ទឹកត្រី​២៥​យួរ​៕SRN

នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម និង​ក្រុមគ្រួសារ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​វិស្វកម្ម​អគ្គបញ្ជាការ ខ​. ភ​. ម កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​ច័ន្ទ​បុរី​វង្ស​

ទីតាំងផ្សាយពាណិជ្ជកម្ម