​គ្រួសារ​ក្រីក្រ​អតីតយុទ្ធជន​បានទទួល​អំណោយ​ពីស​.​អ​.​ក​

972
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ​បានដាក់​ផែនការ​ឲ្យ​សមាគម​អតីតយុទ្ធជន​គ្រប់​បណ្តា​ខេត្ត​ក្រុង​ត្រូវ​ធ្វើយ៉ាងណា​ជួយ​ឧ​ប​ត្ត​ម្ភ​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​ដែលមាន​ជីវភាព​ក្រីក្រ​និង​ខ្វះខាត​ដី​លំនៅឋាន​និង​អត់​មានផ្ទះ​សម្បែង​។​

​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ និង​ជា ប្រធាន សអក ខេត្តព្រះវិហារ អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​តំបន់សឹក , អនុប្រធាន សអក ស្រុក , ប្រធាន សាខា , អាជ្ញាធរ​ដែនដី បាន​ចុះសួរសុខទុក្ខ អតីតយុទ្ធជន​ចំនួន ២​គ្រួសារ ដែល​កំពុងមាន​ជីវភាព​ក្រលំបាក​។

​ក្នុងនោះ រួមមាន :១-​ឈ្មោះ អ៊ុន តែ​ល ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​ជនពិការ រស់នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ។​២-​ឈ្មោះ ឈុន វុទ្ធី ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​ជនពិការ ស់​នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​ក៏ បាន​នាំយក​នូវ​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អ​តី​យុទ្ធជន​កម្ពុជា​ជូន​គ្រួសារ​អតីតយុទ្ធជន​ចំនួន ២​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា​២០០,០០០​រៀល​។​ទឹកត្រី​២​យួរ​ទឹកស៊ីអ៊ីវ​២​យួរ មី​២​កេស​អង្ករ​២​បេ​ត្រីខ​២​យួរ​បី​ចេង​១​គីឡូក្រាម​និង​លោកយាយ​ចាស់ជរា​ចំនួន​២​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា ៣០,០០០​រៀល​ផងដែរ​៕S/​

​គ្រួសារ​ក្រីក្រ​អតីតយុទ្ធជន​បានទទួល​អំណោយ​ពីស​.​អ​.​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម