ដំរី​ឥណ្ឌា​ដែល​កំពុង​ស្ថិតក្នុង​ប្រតិបត្តិ​ការតាមប្រមាញ់​ខ្លា​ញី​ស៊ីម​នុស្ស បាន​ជាន់​គ្រញិច​ស្ត្រី​ម្នាក់​រហូតដល់​ស្លាប់​

1298
ចែករម្លែក

​មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​តុលា​ថា សត្វ​ដំរី​មួយ​ក្បាល​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នកប្រមាញ់​ខ្លា​ញី​ស៊ីម​នុស្ស​មួយ​ក្បាល​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ដែល​បាន​រត់គេចខ្លួន​ពេញ​មួយ​យប់ និង ជាន់​គ្រញិច​ស្ត្រី​ម្នាក់​រហូតដល់​ស្លាប់​។​

​ដំរី​នេះ​គឺ​ស្ថិត​ក្នុងចំណោម​សត្វ​ដំរី​៥​ក្បាល ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ប្រមាញ់​សត្វ​ខ្លា​ញី ដែល​គេ​សង្ស័យថា​បានសម្លាប់​មនុស្ស​រហូត​ដល់​ទៅ ១៣ នាក់​នៅក្នុង​រដ្ឋ​មហា​រ៉ា​ស្ត្រា​។​

​មន្ត្រី​ព្រៃឈើ លោក អេ​ខេ មី​ស្រា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ដំរី​បាន​ចាក​ចេញពី​ជំរំ​មូលដ្ឋាន​និង​បានធ្វើ​ដំណើរ​ចម្ងាយ ២០ គីឡូម៉ែត្រ នៅពេល​យប់ និង​បាន​ជាន់​ស្ត្រី​ម្នាក់​រហូតដល់​ស្លាប់​”​។​

​សត្វ​ដំរី​នេះ​ត្រូវបាន​គេ​ចាប់យក​ទៅវិញ ហើយ​ដំរី​ទាំង ៥ ត្រូវបាន​ដកចេញ​ពី​ភារកិច្ច​តាម​ប្រមាញ់​របស់​ពួកវា​។​

​កាសែត Indian Express បាន​និយាយថា ជនរងគ្រោះ​មាន​អាយុ ៣៥ ឆ្នាំ​។​

​លោក​មី​ស្រា​បាន​និយាយថា ការ​ប្រមាញ់​សត្វ​ខ្លា​ឈ្មោះ​អាវ​នី (Avni) បានចាប់ផ្តើម​បន្ទាប់ពី​វា​បានសម្លាប់​អ្នកភូមិ ៥ នាក់​កាលពី​ឆ្នាំ​កន្លងទៅ​។​

​លោក​បាន​បន្ថែមថា ក្រុមមន្ត្រី​បាន​សង្ស័យថា​វា​ក៏​អាច​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់ ៨ នាក់​ផ្សេងទៀត​ផងដែរ គិត​ចាប់តាំងពី​ឆ្នាំ ២០១៦​មក​។​

​លោក​មី​ស្រា​បាន​និយាយថា “​ប្រតិបត្តិ​ការតាមប្រមាញ់​ខ្លា​និង​ចាប់​កូន​របស់​វា​គឺធ្វើឡើង​តាម​បង្គាប់​របស់​តុលាការ​កំពូល​”៕ ដោយ៖ កញ្ញាដាលីស

ដំរី​ដែល​ជាន់​ស្ត្រី​ម្នាក់​រហូតដល់​ស្លាប់​អំឡុង​ប្រតិបត្តិ​ការតាមប្រមាញ់​ខ្លា​ញី ត្រូវបាន​ដកសិទ្ធិ​ចេញពី​តួនាទី​ប្រមាញ់​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម