​យុវជន​ម្នាក់​ត្រូវបាន​គេ​លប​វាយ​បែកក្បាល​ជនបង្ករ​រត់គេចខ្លួន​បាត់​

902
ចែករម្លែក
  • 16
    Shares

ដោយ​គូលែន​/​សៀមរាបៈ​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លប​វាយ​ឱ្យ​រងរបួស​ក្បាល​លើ​សៀតផ្កា​ផ្នែក​ខាងឆ្វេង​។​ចំណែក​ជនបង្ករ​ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​រត់​គេចខ្លួនបាត់​។​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​នៅ​ភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន ឈ្មោះ តុល ដ​យ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ត្រូវបាន​ជន​មក​ស្គាល់​អត្តសញ្ញាណ​បាន​លប​វាយ បណ្ដាលឱ្យ​រងរបួស​ដា​ច់​ស្បែក​ដល់​លលា​ដ៏​ក្បាល​លើ​សៀតផ្កា​ផ្នែក​ខាងឆ្វេង​១​កន្លែង​។​
​ក្រោយពី​កើតហេតុ​ជនបង្ករ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់​។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​៕S/

​រូបភាពៈ យុវជន​ម្នាក់​ត្រូវបាន​គេ​លប​វាយ​បែកក្បាល ជនបង្ករ​រត់គេចខ្លួន​បាត់​៕​