មហារីកក្រពះ​ដំណាក់កាល​ចុងក្រោយ ញ៉ាំ​អ្វី​ទើប​ល្អ​ទៅ​?

2116
ចែករម្លែក
  • 7
    Shares

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នកជំងឺ​មហារីក​ក្រពះ​ក្នុងដំណាក់កាល ចុងក្រោយ​គួរតែ​ពិសារ ទើប​មិនសូវ​ប៉ះពាល់​ដល់​សុខភាព​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​មហារីកក្រពះ​រាងកាយ​របស់​អ្នកជំងឺ​នឹង​ចាប់ផ្តើម ខ្សោយ​ទៅៗ ដោយ​ពិបាក​ក្នុងការ​ញ៉ាំ​អាហារ​ណាស់​។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​អ្នកជំងឺ​ពិសារ អាហារ ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន ព្រោះ​អាចជួយ​ទ្រទ្រង់​រាងកាយ​របស់​អ្នកជំងឺ​បាន​។​

2. ទំពាំងបាយជូរ ជា​ផ្លែឈើ​ដែលមាន​សារធាតុ​ជួយ​ទប់​មិន​ឲ្យ​កោសិកា​មហារីក​កាន់តែ រាលដាល និង​រីក​ធំ​ជាង​មុន​។ ជាពិសេស ទំពាំងបាយជូរ​នេះ ក៏​អាចជួយ​ប៉ូវ​ឈាម ផងដែរ ថែមទាំង​ជួយ​បំបាត់​អា​ការៈស្រែក​ទឹក និង​ជួយ​ប៉ូវ​ក្រពះ​ទៀតផង​។ ដូចនេះ​អ្នក​អាច​ឲ្យ​អ្នក ជំងឺមហារីក​ក្រពះ​ពិ​សារបាន​។​

3. ផ្លែ​ស្ត្រ​ប៊ឺ​រី មាន​ផ្ទុក​សារធាតុ​ដែល​អាច​ប្រឆាំងនឹង​កោសិកា​មហារីក​ថែមទាំង​អាចជួយ​អ្នក មិន​ឲ្យ​ប្រឈមមុខ​នឹង​មហារីក​ទៀតផង​។ ដូចនេះ ចំពោះ​អ្នកជំងឺ​មហារីកក្រពះ​ក្តី និង​គ្មាន ជំងឺ​នេះ​ក្តី សុទ្ធតែ​អាច​បរិភោគបាន​ទាំងអស់ ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់​។​

4. អ្នកជំងឺ​មហារីកក្រពះ នឹង​អាច​រាង​ពិបាក​បត់ជើងធំ​នៅ​ដំណាក់កាល​ចុងក្រោយ​។ ដូចនេះ អ្នក​អាច​ឲ្យ​អ្នកជំងឺ​ពិសារ​ផ្លែ​ចេក​បាន ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ការ​បត់ជើងធំ​របស់​អ្នក មិនសូវ​ពិបាក​បត់ជើងធំ​ឡើយ​៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម