​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​

702
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤​និង​៩៥​ស្ថិត​ក្នុងភូមិ​ចម្ការចេក​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់ ផេ​ន​ធើ ពណ៍​បៃតងចាស់​ពាក់​ស្លាក​លេខ ភ្នំពេញ 2V-8706​។ បើកបរ​ដោយ​ឈ្មោះ សៀង សុផាត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ល្វា​លើ​ឃុំ​ផ្តៅ​ស្រុក​កងមាស​ខេត្តកំពង់ចាម​។

​អ្នករួមតំណើរ​ឈ្មោះ​ហ៊ុន​រដ្ឋា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ឈើខ្មៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​បើកបរ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវបាន​បុក​ជាមួយ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-7688​។

អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​)​បើកបរ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង​។​ប្រភព​បាន​បន្តថា​បណ្តា​ល​ឱ្យ​អ្នកបើកបរ​រថយន្ត​ផេ​ន​ធើ​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​អ្នកជិះ​ជាមួយ​ឈ្មោះ​ហ៊ុន​រដ្ឋា​រងរបួស​ធ្ងន់​។​ត្រូវបាន​ថយ​ន្ត​សង្គ្រោះ​កងពល​លេខ​៣១​ប្រចាំ​នៅ​ពេជ្រនិល​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ អ្នក​ទាំង​២​នាក់​បំរើការ​នៅ​ក្រុមហ៊ុន​ឱ​សុ​ថ​(FENDOLMIC) នៅ​ភូមិ​ស្ទឹងច្រាល់ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​៕S/​

​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម