ចំនួន​មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី កើន​ដល់​១.៥៥៨​នាក់​

3292
ចែករម្លែក

មនុស្សសរុប១.៥៥៨នាក់ត្រូវបានអះអាងថាស្លាប់ក្រោយពីរញ្ជួយដីដ៏ខ្លាំងនិងរលកស៊ូណាមីកាលពីសប្តាហ៍មុន ដែលបានបញ្ជូនរលកសមុទ្រដ៏បង្ហិនបង្ហោចវាយប្រហារលើឆ្នេរកោះស៊ូឡាវេស៊ីក្នុងប្រទេសឥណ្ឌូនេស៊ី, នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃសុក្រទី៥តុលា។

គ្រោះធម្មជាតិឌុបនេះបានបំផ្លាញអាគារ ផ្លូវ និងស្ពាននៅក្នុងទីក្រុង២និងសហគមន៍តាមឆ្នេរក្រុងប៉ាលូ។

អាជ្ញាធរបានកំណត់ពេលត្រឹមថ្ងៃសុក្រដើម្បីស្វែងរកអ្នកនៅមានជីវិតនៅក្រោមគំនរបាក់បែកនៃអាគារ ដោយបន្ទាប់ពីថ្ងៃនេះទៅឱកាសនៃការរកឃើញអ្នកនៅមានជីវិតនឹងថមថយចុះឬគ្មានសោះ ក្រោយគ្រោះមហន្តរាយកើតមួយអាទិត្យគត់។

មកទល់ពេលនេះមានប្រទេសជាង២៥បានសកុំផ្តល់ជំនួយបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី ស្នើសុំជំនួយអន្តរជាតិ៕ដោយ៖វាសនា

ពួកអ្នកមូលដ្ឋានដែលរងរញ្ជួយដីនិងស៊ូណាមី នាំគ្នាចាកចេញនៅពេលស្ថានភាពមនុស្សធម៌នៅតែអាក្រក់ក្រោយគ្រោះធម្មជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម