កំពង់ធំ ផ្លូវលំ​មួយ​ខ្សែ​កំពុង​រង​ការខូចខាត​យ៉ាង​ឆាប់​រហ​ស័​បន្ទាប់ពី​ធ្វើ​ហើយ​ថ្មីៗ​

1301
ចែករម្លែក

ដោយ : មូលសម្បត្តិ/កំពង់ធំ ៖ ​ប្រជាពលរដ្ឋ​មានផ្ទះ​នៅតាម​ដងផ្លូវ​គ្រោះ​ក្រហម​មួយ​ខ្សែ​គឺ​ចាប់ពី​ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង​ស្រុក​សន្ទុករ​ហួត​ដល់​ភូមិ​ជាំ​បឹង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ថា​ ​ចំពោះ​ផ្លូវ​មួយ​ខ្សែ​ចំងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ ដោយមាន​ការខិតខំ​ជ្រំ​ជ្រែង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ជួយ​កាត់បន្ថយ​ភាពក្រីក្រ​បាន​ជួយ​ថែរក្សា ផ្លូវ​តាមរយៈ​ថវិកា​មនុស្ស​ធ​ម៏​.A.D.B​ផ្លូវ​នេះ​បាន​ឡើង​ស្ទើ​រាល់​ឆ្នាំ​ប៉ុន្តែ​មិនអាច​បានយូ​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ដោយ​ពួក​ឈ្មួញ​ខឹ​ល​ខូច​​ដូច​ជាមាន​រថយន្ត​ដឹក​ដី​ធំៗ រថយន្ត​ដឹកឈើ​និង​គោយន្ត កន្ត្រ​យ័​ដឹកឈើ​ជាដើម​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា នៅក្រោយពេល​ផ្លូវ​នេះ​ទើបតែ​ធ្វើ​រួច​បាន​ប្រមាណ​ពី​ខែ​ទៅ​បី​ខែស្រាប់​តែមាន​រថយន្ត​ដឹក​ដី​ធំៗ​មួយក្រុម​ ដែល​ពួកគាត់​មិន​ស្គាល់ឈ្មោះ​ក្រុម​នោះបាន​ដឹកជញ្ជូន​អា​ច័​ដី​ឆ្លងកាត់​ផ្លូវ​នេះ​ស្របពេល​ដែល​មេឃ​កំពុង​ភ្លៀង​និង​ទឹក​ឡើង​ផង​នោះ បានធ្វើឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​មិនអាច​ទ្រាំទ្រ​ត្រូវ​រង​ស្រុត​ហែក​ក្នុង​រយៈ​តែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ​ ត្រូវ​ផ្លូវ​នេះ​រង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ស្ទើ​តែ​ជិះម៉ូ​តូ​លែងកើត​ទៅហើយ​។​

​ឥឡូវ​បន្ទាប់​ឃើញ​ផ្លូវ​នេះ​ជាប់ផុង​ខ្លាំង​ទៅ​លែងរួច​នោះ ​ស្រាប់តែ​បាត់​មុខ​ក្រុម​ដឹក​ដី​នេះ​តែម្ដង​ដោយ​មិន​អើពើ​ទទួលខុសត្រូវ​ទាំងអស់ ។ ​​ចំណែក​លោក​មេភូមិ​និង​លោក​មេឃុំ​នៅ​ស្ងៀម​មិនទាន់​ឃើញ​មាន​ប្រ​តិ​កម្ម​នៅ ឡើយ​​​ចំពោះ​បញ្ហា​ផ្លូវ​នេះ​ន​នៅឡើយ​។​

​នៅ​ជំវិញ​បញ្ហា​បំផ្លាញ​ផ្លូវ​នេះ​អ្នក​សារ​ព័ត៌​មាន​កំពុង​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​មេឃុំ​ស្រើ​ង ​ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​ឡាន​ដឹក​ដី​និង​ឡាន​ដឹកឈើ​កន្លងមក ​តែ​មិនអាច​បញ្ជាក់​បានទេ​នៅពេលនោះ​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម