បុណ្យ​ភ្ជុំបិណ្ឌៈ​រថយន្តក្រុង ១២០​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ធ្វើដំណើរ​ទៅ​ស្រុក កំណើត​ដោយ​មិន​បង់ថ្លៃ

861
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ជាថ្មី​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ កម្មការិនី​នៅ​ទូទាំងប្រទេស​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្តក្រុង ១២០​គ្រឿង​សម្រាប់​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ​ដោយ​មិន​បង់ថ្លៃ​(Free)​ទាំង​ទៅ​ទាំង​មក​រួមទាំង​ការធ្វើដំណើរ​តាម​រថភ្លើង​ផងដែរ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១ តុលា ២០១៨​។​
​សម្តេច​តេ​ជោ​បានប្រកាស​ដូចនេះ​នៅក្នុង​ឱកាស​សម្តេច​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

រថយន្តក្រុងត្រៀមដឹកពលរដ្ឋ

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​រថយន្តក្រុង​ឯកជន​ទាំងអស់ សូមកុំ តម្លើងថ្លៃ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​
​កាលពី​ថ្ងៃទី​៣​ខែតុលា​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីប្រកាស​រួចមកហើយ​អំពី​ការត្រៀម​រថយន្ត​និង​ខ្សែរ​ត់របស់​រថយន្តក្រុង​ទាំង​១២០​គ្រឿង​នេះ​៕​សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ