កុំ​ពាក់​មួយ​សុវត្ថិភាព​ព្រោះតែ​ខ្លាច​សមត្ថកិច្ច​ពិន័យ​

1016
ចែករម្លែក

ដោយ : បូកគោ​/កែប ៖ អ្នកដំណើរ​តាម​ទោចក្រយានយន្ត​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ​ ដើម្បី​ការពារ​អាយុជីវិត ឬ​បញ្ចៀស​នូវ​ពិការភាព​សម្រាប់​ខ្លួន​។ សូមកុំ​ពាក់មួក​ដែលមាន​សារសំខាន់​មួយ​នេះ​ព្រោះតែ​ខ្លាច​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ឱ្យសោះ​។​

ក្នុង​ពិធី​ចុះ​ផ្ស​ព្ស​ផ្សាយ និង​ពង្រឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៣៣​អា ក្នុងភូមិ​សាស្ត្រ​សង្កាត់​កែប ក្រុងកែប លោក​ព្រុំ គ​ន្ធិ អភិបាលរង​ខេត្ត​កែប បាន​មាន​ប្រសាសន៍​ថា ​ក្បាល​ជា​ចំណុច​សំខាន់​នៃ​រាងកាយ​របស់​មនុស្ស​ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ការពារ​​​ដើម្បី​បញ្ចៀស​ពី​ការប៉ះទង្គិច​ផ្សេងៗ​។ ភាពគ្រោះថ្នាក់​លើ​ចំណុច​សំខាន់​នៃ​រាងកាយ​នេះ​ភាគច្រើន​តែង​កើតឡើង​ដោយសារ​ការធ្វើដំណើរ​តាម​ទោចក្រយានយន្ត ខណៈពេល​មាន​ករណី​បុក ឬ​ប៉ះទង្គិច​ដោយ​ចៃដន្យ​ណាមួយ​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ ​ដើម្បី​បញ្ចៀស​បាន​ពី​ផល​អាក្រក់​សម្រាប់​ខ្លួន សូមអ្នក​ធ្វើដំណើរ​តាម​យានយន្ត​ប្រភេទ​ម៉ូតូ​ទាំងអស់​កុំ​ភ្លេច​នូវ​រឿង​ដ៏​ចាំ​ចាច់ នោះ​គឺ​ការពាក់​មួកសុវត្ថិភាព​គ្រប់ពេលវេលា​។ ម្យ៉ាងទៀត សូមកុំ​ច្រឡំ​ដោយ​យល់​ខុស​ចំពោះ​ការ​ពាក់មួក​នេះ​ ព្រោះតែ​ខ្លាច​សមត្ថកិច្ច​ចាប់​ផាកពិន័យ ឬ​ពាក់​តែ​ពេលណា​ឃើញ​មាន​កន្លែង​ត្រួតពិនិត្យ​ឱ្យសោះ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម