វៀតណាម​ចាប់​រឹបអូស​ភ្លុក​ដំរី​និង​ស្រកាពង្រូល​សរុប​ជាង​៨​តោន

3473
ចែករម្លែក

រដ្ឋាភិបាលបានវៀតណាមបាននិយាយនៅថ្ងៃសុក្រទី៥ខែតុលាថា ក្រុមអាជ្ញាធរវៀតណាមបានចាប់រឹបអូសយកភ្លុកដំរីនិងស្រកាពង្រូលសរុបជាង៨តោន ។

ប៉ូលិសបានរកឃើញភ្លុកដំរីនិងស្រកាពង្រូលទាំងនេះ លាក់ទុកក្នុងកុងតេណឺដឹកកាកសំណល់ជ័របា្លស្ទិកមួយនៅកំពង់ផែ Tien Sa នៅទីក្រុងDanang ភាគកណ្តាលនៃប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។

កុងតេណឺដឹកកាកសំណល់ជ័របា្លស្ទិក ដែលជារបស់ក្រុមហ៊ុនThien Truong Su Co. របស់វៀតណាម បានដឹកចេញមកពីប្រទេសនីហ្សេរីយ៉ា ។ ប៉ុន្តែ លោក Nguyen Xuan Su ប្រធានក្រុមហ៊ុននេះ មិនបានទាន់បានឆ្លើយបញ្ជាក់យ៉ាងណានៅឡើយទេ នៅថ្ងៃសុក្រនេះ៕ដោយ៖សុខា

ការចាប់បាននេះកើតឡើងបន្ទាប់ពីគយនៅអាកាសយាដ្ឋានក្រុងហាណូយ ចាប់បានស្រកាពង្រូលជិត១តោន ដែលដឹកមកពីនីហ្សេរីយ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម