“​ទឹក​ខៀវ​” ពណ៌​ដូច​ទឹកសមុទ្រ​ក្នុង​រណ្តៅ​កាយ​ដីភ្នំ នៅ​ស្រុក​ស្វាយចេក​នោះ យក​ជីវិត​ក្មេងប្រុស​ម្នាក់​ហើយ​

1391
ចែករម្លែក
  • 120
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ទឹក​ខៀវ​ពណ៌​ដូច​ទឹកសមុទ្រ​ក្នុង​រណ្តៅ​កាយ​ដីភ្នំ នៅ​ភ្នំ​ស្លក្រាម​ភូមិ​ចក់​ឃុំ​ស្ក្រា​ម​ស្រុក​ស្វាយចេក​ដែល​ភ្ញៀវ​ជាតិ នាំគ្នា​ទៅលេង​ភ្លូកទឹកភ្លូកដី​នោះ ឥឡូវនេះ វា​បាន​ទាញយក​ជីវិត​ក្មេងប្រុស​ម្នាក់​ហើយ កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៥​ខែតុលា​ថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ប្រាក់ សេវា អាយុ​១៣​ឆ្នាំ លំនៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​។ ក្មេងប្រុស​រងគ្រោះ​និ ង​មិត្តភក្តិ​៣​នាក់​ទៀត​បាន​នាំ​គ្មា​ទៅ​លែង​ទឹក​ខៀវ ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ ហើយ​លង់ទឹក​បាត់ ហើយ​គ្មាន​នរណា​ហ៊ាន​មុជទឹក​រាវរក​សង្គ្រោះ​ឡើយ​។ លុះ​ថ្ងៃត្រង់​ថ្ងៃទី​៥​តុលា ទើប​សាកសព​ផុស​ឡើង ហើយ​ស្រង់​មក​ធ្វើបុណ្យ​។​

​សូមបញ្ជាក់ថា ក្មេងប្រុស​រងគ្រោះ​មាន​ឪពុក​ឈ្មោះ ដន ប្រាក់ អាយុ ៣៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ សូ សៀម អាយុ ៣៣ ឆ្នាំ​។ កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​ម​កន្លងមក រណ្តៅ​កាយ​ដីភ្នំ​ដែលមាន​ទឹក​ចេញមក​ពណ៍​ដូច​ទឹកសមុទ្រ​នោះ ត្រូវបាន​គេ​បំផុស​ជំរុញ ហើយ​ទាក់ទាញ​មនុស្សម្នា ភ្ញៀវទេសចរ​ក្នុងស្រុក និង​មន្ត្រី​ថ្នាក់ដឹកនាំ​ផង ជាច្រើន​នាក់​ទៅ​មើល​កំសាន្ត​និង​ងូតទឹក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម