ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតាដ៏ធំបំផុតត្រលប់មកវិញហើយ

1665
ចែករម្លែក

​Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ានតែងតែបានរៀបចំ មហាព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដ៏ធំបំផុតប្រចាំឆ្នាំ របស់ខ្លួន។​​ ឆ្នាំនេះគឺជាឆ្នាំទី៥​ ដែលគូបូតាបានរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍គ្រឿងយន្តកសិកម្ម ហើយរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត​ គូបូតាបានពង្រីកព្រឹត្តិការណ៍នេះរហូតដល់ទៅ ចំនូន៨​ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។​ ពិសេសជាងនេះទៅទៀត គូបូតាក៏បាននាំមកនូវកម្មវិធីប្រកួតប្រដាល់គុណខ្មែរដ៏ជក់ចិត្តសំរាប់បងប្អូនប្រជាកសិករទស្សនាកំសាន្តក្នុងកម្មវិធីពិព័រណ៏នេះផងដែរ។

នេះគឺជាដំណាក់កាលទី២ ដែលមានគូបូតា​និងបន្តរៀបចំព្រឹត្តិការណ៍នេះចំនួន ៥​​ខេត្ត។ គួបញ្ជាក់ថានៅក្នុងដំណាក់កាលទី១ កាលពីខែឧសភា គូបូតាបានរៀបចំ ព្រឹត្តិការណ៍នេះចំនួន២ខេត្តរួចមកហើយ​ គឺខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

នៅដំណាក់កាលទី២ ហើយជាព្រឹត្តិការណ៍ទី៣ ដែលគូបូតាបានរៀបចំនៅខេត្តព្រៃវែងកាលពីថ្ងៃទី៤​​ ខែតុលា ឆ្នាំ២០១៨។​ នៅក្នុងកម្មវិធីនេះក៍ទទួលបានការចូលរួមយ៉ាក់កកកុញពីសំណាក់ប្រជាកសិករខេត្តព្រៃវែង ក៏ដូចាំខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយទទួលបានបទពិសោធន៏ជាច្រើនពីគូបូតា និង​ ទស្សនាសកម្មភាពផ្សេងៗជាច្រើនដែលមានដូចជា៖

  • ការ​តាំង​បង្ហាញ​ផលិតផល​ គូបូតា ថ្មីៗជាច្រើន​ប្រភេទ
  • ព័ត៌មាននានាស្តីពីវិធីធ្វើស្រែចំការដើម្បីទទួលបានទិន្នផលល្អបំផុតសម្រាប់កសិផល ស្រូវ ពោត និង ដំឡូង។
  • ការធ្វើបទបង្ហាញអំពីផលិតផលនានានៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀបនៃការដំណើរការរបស់ គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។
  • ​ការចាប់រង្វាន់ធំៗជាច្រើន ជួនដល់បងប្អូនប្រជាកសិករដែលបានចូលរួម​ និង​​ ការទទួលបានកាដូពិសេសពីគូបូតាចំពោះប្រជាកសិករណាដែលបានកក់ទុកនូវផលិតផលគូបូតាណាមួយ។
  • ការប្រគួតប្រដាល់គុណខ្មែរដ៏អស្ចារ្យពីសំណាក់កីឡាករគុណខ្មែរល្បីៗនៅកម្ពុជា។

ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នឹងបន្តដំណើរទៅកាន់៤ខេត្តផ្សេងទៀត។ សូមអញ្ជើញបងប្អូនប្រជាកសិករនៅក្នុងខេត្តនិមួយៗ ក៍ដូចជាខេត្តនាៗទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ដែលកាលបរិច្ឆេទ​នៃការរៀបចំព្រឹត្តការណ៏ក្នុង៤ខេត្តទៀតនេះដូចខាងក្រោម៖

  • ខេត្តបាត់ដំបង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
  • ខេត្តឧត្តមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨
  • ខេត្តព្រះវិហារ ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០១៨
  • ខេត្តស្ទឹងត្រែង ថ្ងៃទី៨ ខែវិច្ចិការ ឆ្នាំ២០១៨

គូបូតាសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំនេះដឹងដ៏មានសារសំខាន់ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មការងារកសិកម្មរបស់ខ្លួនដោយបច្ចេកវិទ្យាថ្មីដើម្បីអនាគតរបស់គ្រឿងចក្រ​កសិកម្មគូបូតាដើម្បីកាត់បន្ថយចំនាយ បង្កើនទិន្នផលជាអតិបរមា​ និងទទួលបានចំនូលកាន់តែច្រើនដែលធ្វើអោយជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរកាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនៅប្រទេសកម្ពុជា។

គួរកត់សំគាល់ផងដែលថា នៅក្នុងឆ្នាំនេះ​ គូបូតាបាននិងកំពុងរៀបចំ ព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគុំតន្រ្តី Kubota ZT concerts នៅក្នុងខេត្ត កំពង់ធំ​ និង​ ព្រៃវែងកាល​ពីខែមិនាកន្លងទៅ និង ព្រឹត្តិការណ៍ Kubota ZT Parade ដែលបាននិងកំពុងតែរៀបចំផងដែរនៅតាមបណ្តាស្រុក និង​ ខេត្តនានាជាច្រើន ​ទូទាំងប្រទេសកម្ពុជា។

សំរាប់ព័ត៍មានបនែ្ថម សូមទាក់ទងភ្នាក់ងារចែកចាយគូបួតាដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា​លេខ 1800-20-1747 (ឥតគិតថ្លៃ) រឺ ចូលទៅកាន់ Kubota Facebook page: Kubota Kampuchea Club៕

ទីតាំងផ្សាយពាណិជ្ជកម្ម