កម្លាំង​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣០​នាក់​និង​ម៉ា​ទឹកកក ៦០​កញ្ចប់​តូចធំ​

911
ចែករម្លែក

ដោយ​: បាយ័ន / ភ្នំពេញ​: ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ ម៉ា​ទឹកកក​ចំនួន ៦០​កញ្ចប់​តូចធំ រួម​និង​ជនសង្ស័យ​ប្រុស​ស្រី​៣០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ។​

​ដោយបាន​ការចង្អុលបង្ហាញ នឹង​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹក​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ បាន​ជម្រុញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចម្រុះ​ខណ្ឌ និង​ការិយាល័យ​ជំនាញ ឲ្យ​ខិតខំ​លើ​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​រាជធានី​ភ្នំពេញ ជា​លទ្ធផល នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​នេះ បង្ក្រាបបាន ១៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៣០​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៦០​កញ្ចប់​តូចធំ ។​
១- ករណី ជួញដូរ​គ្រឿងញៀន ១២​ករណី ឃាត់ខ្លួន ២៣​នាក់ ស្រី ០១​នាក់​
២- ករណី ប្រើប្រាស់​គ្រឿងញៀន ០៣​ករណី ឃាត់ខ្លួន ០៧​នាក់ ស្រី ០

​បង្ក្រាប​នៅតាម​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​រួមមាន ៖
១-​ខណ្ឌ​សែន​សុខ ០១​ករណី ឃាត់ខ្លួន ០២​នាក់ ស្រី ០ ករណី ប្រើប្រាស់ ដកហូត​ថ្នាំ ០​។​
២-​ខណ្ឌដូនពេញ ០១​ករណី ឃាត់ខ្លួន ០១​នាក់​ស្រី ករណី រក្សាទុក ដកហូត​ថ្នាំ ០៣​កញ្ចប់​តូច​។​
៣-​ខណ្ឌទួលគោក ០១​ករណី ឃាត់ខ្លួន ០២​នាក់ ស្រី ០ ករណី រក្សាទុក ដកហូត​ថ្នាំ ០១​កញ្ចប់​តូច​។​
៤-​ខណ្ឌ​ប្ញ​ស្សី​កែវ ០៤​ករណី ឃាត់ខ្លួន ០៨​នាក់ ស្រី ០ ករណី រក្សាទុក​ប្រើប្រាស់ ដកហូត​ថ្នាំ ២៦​កញ្ចប់​តូច​
៥-​ខណ្ឌ​ជ្រោយចង្វារ ០៤​ករណី ឃាត់ខ្លួន ០៩​នាក់ ស្រី ០ ករណី រក្សាទុក ដកហូត​ថ្នាំ ០៤​កញ្ចប់​តូច​។​
៦-​ខណ្ឌមានជ័យ ០១​ករណី ឃាត់ខ្លួន ០១​នាក់ ស្រី ០ ករណី រក្សាទុក ដកហូត​ថ្នាំ ០៦​កញ្ចប់​តូច​។​
៧-​ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​ករណី ឃាត់ខ្លួន ០៤​នាក់ ស្រី ០ ករណី ប្រើប្រាស់ ដកហូត​ថ្នាំ ០​។​
៨-​ខណ្ឌដង្កោ ០១​ករណី ឃាត់ខ្លួន ០១​នាក់ ស្រី ០ ករណី រក្សាទុក ដកហូត​ថ្នាំ ០១​កញ្ចប់​តូច​។​
៩-​កា​រិ​.​គ្រឿងញៀន ១​ករណី ឃាត់ខ្លួន ០៣​នាក់ ស្រី ០ ករណី ជួញដូរ ដកហូត​ថ្នាំ ១៩​កញ្ចប់​តូច​។​

​ករណី​ខាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕ ល​