ផ្សារ​ស្ទឹងត្រែង​ដាក់លក់សាច់​សត្វព្រៃ​ដូច​លក់​សាច់ជ្រូក​សាច់គោ​

1821
ចែករម្លែក
  • 129
    Shares

(​ស្ទឹងត្រែង​)៖​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ផ្សារ​ខេត្តស្ទឹងត្រែង​ជា​រៀងរាល់ថ្ងៃ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ក្នុង​​ខេត្ត​នេះ ចុះបង្ក្រាប​ម្តងណា​ទេ​គឺ​ឃើញតែ​ក្រុម​អន្តរាគមន៍​ចល័ត​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចុះបង្ក្រាប​ម្តងម្កាល​តែប៉ុណ្ណោះ​។​
​ ​
​ភាព​អសកម្ម​នេះ​ត្រូវបាន​មហាជន​រិះគន់ថា​អាច​នឹង​មានការ​ស៊ុមគ្រលំ​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​កម្លាំង​សមត្ថកិច្ច​ក្រុង​ស្ទឹងត្រែង​​និង​មន្ត្រី​ជំនាញ ក្នុង​ប្រយោជន៍​ណាមួយ​ទើប​មិនមាន​ការចុះ​បង្ក្រាប​។​
​ ​
​ជួនកាល​យូរៗ​ម្តង គេ​ឃើញ​ក្រុម​អន្តរាគមន៍​ចល័ត​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះមក​បង្ក្រាប​នឹងមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។
​ ​
​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចំណុះឱ្យ​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ពុំ​ឃើញ​មានការ​ចុះបង្ក្រាប​នោះឡើយ​។​តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​​បង្ហើប​ប្រាប់​ឱ្យដឹងថា ក្រោយពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដាក់​ស្ថិតនៅក្រោម​ឱវាទ របស់​មន្ទីរ​កសិកម្ម​ខេត្ត​មករា​ល់​ការងារ​​ហាក់បីដូចជា​ដើរ​ពុំ​សូវ​លឿន​ទៅមុខ​ទាល់តែសោះ​ពិសេស​នោះ​គឺ​ចំណាត់ការ​ចុះបង្ក្រាប​បទ​ល្មើស​តែម្តង​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង ហាក់បីដូចជា​ចាញ់​បារមី អ្នកលក់​សត្វព្រៃ​ទើប​មិន​ហ៊ាន​ចុះទៅ​បង្ក្រាប​៕

ដោយ៖សុខុម

ទីតាំងផ្សាយពាណិជ្ជកម្ម