​នាំយក​អំណោយ​ប្រចាំខែ​របស់​ក្រសួង​ធនធានទឹក​ប្រគល់ជូន​វីរ​កងទ័ព​ការពារ​ព្រំដែន​ខេត្តព្រះវិហារ​ ​

823
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តព្រះវិហារ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំយក​អំណោយ​ប្រចាំខែ​របស់ ក្រ​សួ​ធនធានទឹក​និង​ឧតុនិយម និង​អំណោយ​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​មាន​អង្ករ​ចំនួន​ប្រាំមួយ​តោន​ទៅ​ប្រគល់ជូន​ដល់​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​តាម​ខ្សែ បន្ទាត់​ព្រំដែន​នៃ​តំបន់​អានសេះ​និង​ថ្ម​ធំ ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ នេះ​។​
​ ​
​បន្ទាប់ពី​មានការ​ផ្តួចផ្តើម​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ការចង​សម្ព័ន្ធមេត្រីភាព​រវាង ក្រសួង ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​(​សមរភូមិ​ក្រោយ​)​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​(​សមរភូមិ​មុខ​)​អំណោយ​ជាច្រើន​របស់​ក្រសួង និង​បានមកពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ត្រូវបាន​យកទៅ​ឧបត្ថម្ភ​ជូន​ដល់ អង្គភាព​កងទ័ព ដែលជា​សម្ព័ន្ធមេត្រីភាព​ជា​បន្តបន្ទាប់​សម្រាប់ បម្រើ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​និង​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នានា នៅក្នុង​អង្គភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរឡើង​ដើម្បីឱ្យ​កងទ័ព​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង​។

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែលជា​អ្នកនាំពាក្យ​ក្រសួង មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥ ខែតុលា នេះ​ថា ក្រសួង​បាន​ចងសម្ព័ន្ធ មេត្រីភាព​ជាមួយ​កងទ័ព​មាន​បី​អង្គភាព​។ ក្នុងនោះ​មាន​ទីមួយ កងទ័ព​ការពារ​ឆ្នេរ​កោះ​លេខ​៣១ ស្រែខ្លុង​ស្ថិតនៅ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ទី​ពីរ ខេត្ត ឧ​ត្ត​រ​មានជ័យ វរៈ​លេខ​១(​ប្រចាំការ​នៅ​ចំណុច​ប្រាសាទ​តា​ក្របី​)​និង​វរៈ​លេខ​២(​ប្រចាំការ​នៅ​ចំណុច​ត្រពាំង​ព្រីង​)​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
ទី​បី ខេត្តព្រះវិហារ វរៈ​លេខ​១(​ប្រចាំ​នៅ​តំបន់​អានសេះ​)​និង​វរៈ​លេខ​២(​ប្រចាំ​នៅ​តំបន់​ថ្ម​ធំ​)​ចំណុច​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តព្រះវិហារ​។
​ ​
​អ្នកនាំពាក្យ​ក្រសួង​បន្ត​ទៀ​ថា យើង​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ប្រចាំខែ​ដល់​អង្គភាព​ទាំងបី​ជាប្រចាំ​។ ក្រៅពី​ឧបត្ថម្ភ​ជីវភាព​ប្រចាំខែ​យើង​ក៍បាន​ចុះជួយ​កសាង អាងទឹក ស្រះ​
​ទឹក​និង​ប្រព័ន្ធ​ស្រោចស្រព​ដល់​កងទ័ព ក៍​ដូច​គ្រួសារ​កងទ័ព​រហូតដល់​ព្រំដែន​មុំ​បី​កម្ពុជា​ឡាវ​និង​ថៃ​ស្ថិតនៅ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ នៅ​តំបន់​នោះ​ក៍​មានគ្រួសារ កងទ័ព​រស់នៅ​ផងដែរ​។ ដើម្បី​លើកកម្ពស់​ជីវភាព​និង​ជួយ​លើកស្ទួយ​បន្ថែម​ដល់​គ្រួសារ​កងទ័ព​និង​កងទ័ព​នោះ​ក្រសួង​បាន​ចុះទៅ​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ជាច្រើន​ក ន្លែ​ង​ដើម្បីឱ្យ​ពួកគាត់​រស់នៅ​តំបន់​ព្រំដែន​មានទឹក​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​បាន​យ៉ាង​ល្អប្រសើរ​៕ Tp

ទីតាំងផ្សាយពាណិជ្ជកម្ម