ព្រឹក​នេះ​សម្តេច​តេ​ជោហ៊ុនសែនបាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​

804
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦​ខែតុលា​នេះ​បាន​អញ្ជើញ​នឹង​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​តប​តាម​ការអញ្ជើញ​របស់លោក​នាយក រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ​ អា​បេ​។

​យោងតាម​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០​នេះ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​៦ ដល់​១០ ខែតុលា ឆ្នាំ​២០១៨។ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន មានលោក ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ នេះ នឹង​ពិភាក្សា​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មីសំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​លើកកម្ពស់សុខមាលភាព​ប្រជាជន​និង​ការពារ​បរិស្ថាន ។​ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខាន់​លើ​ការអភិ វឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាតអភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ​និង​ប្រទេស​សមាជិក​អាស៊ានផ្សេង ទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​មួយ​ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគតនៃកិច្ចសហ ប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។​

​ថ្នាក់ដឹកនាំ​មេគង្គ​នឹង​អញ្ជើញពិសារ​អាហារ​ការ​ងារ​ពេលព្រឹក​រៀបចំ​ដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ​,​ពិ សារ​អាហារ​ការងារ​ថ្ងៃត្រង់​រៀបចំ​ដោយ​ក្រុម​ធុរកិច្ច​និង​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​ជប៉ុន​-​មេគង្គ​រៀបចំ​ដោយអង្គ ការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO)។ ​ក្នុងឱកាស​នោះសម្តេច​តេ​ជោ​នឹង​ថ្លែង​សង្កថា​គន្លឹះផ្តោតលើ​ការទាក់ ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​។​

​នៅក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយក​រដ្ឋមន្ត្រី​ជប៉ុនស្តីពី​បញ្ហា​ផ្សេងៗ​ដែលជា​ការយកចិត្តទុកដាក់​រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​តំបន់និង​អន្តរជាតិ​  ។ បន្ទាប់មក​នាយករដ្ឋមន្ត្រីទាំងពីរនឹងមាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ នឹង​ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ដោយ​លោក ម៉ាសា​ហ៉ី​រ៉ូ អ៉ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា លោក ហ៉ី​រ៉ូ​យូគី អ៉ី​ស៊ី​ហ្គេ (Hiroyuki Ishige)ប្រធាន​និង​ជានា​យក ប្រតិបត្តិ​អង្គការJETRO,លោក ហ្វូ​មី​អាគី តាកាហាស៊ី (Fumi aki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ជា​ប្រធាន​សមា គម​ជប៉ុន​-​ក​ម្ព​ជា , លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori)​តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៉ី (Mitsui Co., Ltd) និង​លោក​យូ​ស៊ី​ហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd)​។

​សម្តេច​តេ​ជោ​ក៏​នឹង​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផងដែរ រួមមាន​កំពង់ផែ​កុង​តឺ​ណឺ​រ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង​មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake)​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។​

​សូមបញ្ជាក់ថា មេគង្គ​-​ជប៉ុន គឺជា​កិច្ចសហប្រតិបត្តិការ​មួយ​ដែលមាន​ប្រទេស​ចំនួន​៥ ជា​សមាជិក​រួមមាន ជប៉ុន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុនត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​-​កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV) លើក​ទី​៣ នៅ​ខែមករា ឆ្នាំ​២០០៧ នៅ​ទីក្រុង​Cebu ប្រទេស​ហ្វីលីពីន​។​

​ក្នុង​កិច្ចប្រជុំ​នោះបាន​ប្រកាស​ឲ្យ​មាន «​កម្មវិធី​ភាពជា​ដៃគូ​នៃ​តំបន់​ជប៉ុន​-​មេគង្គ​» ដែលជា​ជំហាន​ដំបូង​ឈានទៅ​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​រដ្ឋ មន្ត្រី​ការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១នៅ​ឆ្នាំ​២០០៨នៅ​ទីក្រុង​តូ​ក្យូដែលមាន​ជប៉ុន កម្ពុជា ទ្បា​វ មី​យ៉ាន់​ម៉ា ថៃ វៀតណាម ជា​សមាជិក​។​

​កិច្ចសហប្រតិបត្តិកា រ​មេគង្គ​-​ជប៉ុន មាន​គោលបំណង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​និង​ជំរុញ​សមា​ហ រណកម្ម​អាស៊ាន ។ កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលដៅ​ចម្បង​ក្នុង​ការសម្រេច​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព ដោយ​គិតគូរ​អំពី​បរិស្ថាន និង​សុខភាព ព្រមទាំង​ធានា​សន្តិភាព និង​ស្ថេរភាព​ជា​និរន្តរ៍​នៅក្នុង​តំបន់​។​

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ប្រព្រឹត្ត​ទៅជា​រៀងរាល់ ០១​ឆ្នាំ​ម្ដងស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាននិង​ឆ្លាស់​ ទៅធ្វើ​នៅ​ប្រទេស​ជប៉ុនរៀងរាល់ ០៣​ឆ្នាំ​ម្ដង ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ​ថ្មី​។​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​បាន ធ្វើ​ឡើង​ចំនួន​៩​ដង​ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩មក​។   តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​រយៈ​៩​ឆ្នាំ​កន្លងទៅ​កិច្ច សហប្រតិបត្តិការ​មួយ​នេះ​បានធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​រវាង​ប្រទេសជាសមាជិក ហើយក៏​បានរួម​ចំណែ ក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជា​សមាជិក​ឲ្យ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម