ហាង​នំ​បុ័ង​”​ប្រ៊េ​ដ​ថក​”​ប្រារព្ធ​ខួប​៤​ឆ្នាំ​ជាមួយ​ការរក្សា​ការបរិច្ចាគ​ថវិកា​៣​ភាគរយ​ពី​ការលក់​

1163
ចែករម្លែក
  • 6
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ហាង​នំ​បុ័ង​”​ប្រ៊េ​ដ​ថក​”​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៨​បាន​ប្រារព្ធ​ធ្វើ​ខួប​៤​ឆ្នាំ​នៃ​ការបង្កើត​ហាង​នំប៉័ង​ស្តង់ដារ​សុ​ង្ហ​បុរី​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។​

ជាមួយនឹង​ខួប​៤​ឆ្នាំនេះ​ប្រ៊េ​ដ​ថក​មាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​ដូចជា​ទិញ​៥​ថែម​ប្រាំ​និង​នំ​ថ្មី​ខាប់​ខេ​ក​ព្រមទាំង​មានការ​ប្រកួត​ហូប​នំប៉័ង​យក​រង្វាន់​និង​ការសម្តែង​ពី​ក្រុម​ក្មេង​ខ្មែរ​ដែល​ញាំ​ង​អោយ​ប​រុ​យា​កាស​កាន់តែ​រីករាយ​។​

​ប្រ៊េ​ដ​ថក​ជាពិសេស​នៅតែ​រក្សា​ការបរិច្ចាគ​ថវិកា​៣%​ពី​ការលក់​ភេសជ្ជៈ​ប្រភេទ​២២​អោន​របស់ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ការបន្ត​កិច្ចប្រតិបត្តិការ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់លាន​នាក់​។​ការបរិច្ចាក​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​របស់​ប្រេត​ថក​ក្នុង​ការជួយ​គាំទ្រ​ដល់​ការលើកកម្ពស់​សុខភាព​របស់​កុមារ​។​
​លោក​ប៊ុន​យី​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ហាង​នំ​បុ័ង​ប្រ៊េ​ដ​ថ​កបាន​មានប្រសាសន៍ថាៈ​រហូតមក​ដល់ពេលនេះ​ប្រ៊េ​ដ​ថក​បាន​បង្កើតបាន​៩​ហាង​ហើយ​។​ក្នុងនោះ​ឆ្នាំ​២០១៨​នេះ​បង្កើតបាន​២​ហាង​ដោយ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ចំនួន​ហាង​នំប៉័ង​ប្រ៊េ​ត​ថក​នេះ​ដោយសារ​តម្រូវការ​ទីផ្សារ​ខ្ពស់​ការកើនឡើង​នូវ​ទម្លាប់​ពិសារ​នំប៉័ង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ការកើនឡើង​នូវ​ជីវភាព​ធូរធារ​ជាពិសេស​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ។​

លោក​បាន​បញ្ជាក់ថា​៖​នៅ​ឆ្នាំក្រោយ​និង​នៅពេល​អនាគត​ឆាប់ៗ​ប្រ៊េ​ដ​ថក​នឹង​បន្ត​ពង្រីក​ហាង​ជាច្រើន​ទៀត​ដើម្បី​បំពេញ​សេចក្តី​ការ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​នៅតែ​បន្ត​ការបរិច្ចាគ​ថវិកា​៣​ភាគរយ​ពី​ការលក់​ភេសជ្ជៈ​ប្រភេទ​២២​អោន​របស់ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​អាចឱ្យ​មន្ទីរពេទ្យ​ទេវតា​នេះ​ជួយសង្គ្រោះ​កុមារ​កម្ពុ​ជាមាន​ជំងឺ​រាប់លាន​នាក់​ដែល​កំពុង​រង់ចាំ​ការព្យាបាល​។​

​លោក ប៊ុន យី សង្ឃឹមថា​« ខ្មែរ​យើង​នឹង​រួមគ្នា ចែករំលែក​ក្ដី​ស្រលាញ់ និង​ការជួយ​គ្នា​ទៅវិញ​ទៅវិញ​មក ដើម្បី​ការបង្កើត​បរិយាកាស​កា​រ​រស់នៅ​ជាមួយ​ប្រជាជន​កម្ពុជា​យើង​កាន់តែ​ប្រសើរ​ពិសេស​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​តែម្ដង​» ។​

សូមជម្រាបថា​ភេសជ្ជៈ​ចំណុះ ២២​អោន មាន​៤​ប្រភេទ​គឺ​១/ Lychee Mojoto, ២/Mango Mojoto៣/PassionfruitFMlemonade​និង​LemonsSoda​។ទន្ទឹមនឹងនេះ​លោក​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក បាន​ថ្លែងអំណរគុណ ដល់​អតិថិជន​ដែល​តែងតែ​និយម​គាំទ្រ គ្រប់​ប្រភេទ​នំ និង​ភេសជ្ជៈ​របស់​ហាង​នំ​បុ័ង​ប្រ៊េ​ដ​ថក​ដែល​តែងតែ​ស្វែងរក​និង​បង្កើត​នំ​ប្រភេទ​ថ្មី​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។​

សូមបញ្ជាក់ថា​៖BreadTalk មាន​សាខា​ចំនួន​៩ ហើយ នៅ​រាជធានី​ភ្នំពេញ សាខា​ទី​១ ធី​ខេ អា​វិ​ន​ញូ​, សាខា​ទី​២ នៅ​ទល់មុខ​ផ្សារ​ទំនើប​ផេ​នស​ល​សម្តេច​ប៉ាន​, សាខា​ទី​៣ បឹង​កេងកង តាម​បណ្តោយ​ផ្លូវ​៥១, សាខា​ទី​៤ ម៉ៅ​សេង​ទុង ទល់មុខ​វិទ្យាស្ថាន​វ៉ាន់ដា​, សាខា​ទី​៥ នៅក្នុង​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី​, សាខា​ទី​៦ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម សាខា​ទី​៧ បឹង​ស្នោ​ក្នុង​បុរី​ប៉េង​ហួត ទី​៨ ប្រ៊េ​ដ​ថក សាខា ExchnageSquare​និង​ទី​៩​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។​BreadTalk​គ្រោង​នឹង​ពង្រីក​សក្តានុពល​ដល់​ខេត្ដ​សៀមរាប និង បាត់ដំបង​ទៀត​ក្នុង​ពេលអនាគត​ខាងមុខនេះ ៕S/

ចំណងជើង​រូបថត​៖​ហាង​នំ​បុ័ង​ប្រ៊េ​ដ​ថក​ប្រារព្ធ​ខួប​៤​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​ខួប​៤​ឆ្នាំ​នៃ​ការបង្កើត​ហាង​នំប៉័ង​ស្តង់ដារ​សុ​ង្ហ​បុរី​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៨(​រូបៈ​សុផល​)

 

ទីតាំងផ្សាយពាណិជ្ជកម្ម