​រថយន្ត​ទំនើប​បុក​ខឿន​ផ្លូវ​និង​ស្លាក​សញ្ញា​ភ្លើងស្តុប​រង​ការខូចខាត​យ៉ាងដំណំ​

982
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បើករថយន្ត​ម៉ាក​BMW​ស៊េរី​ទំនើប​មួយគ្រឿង​យ៉ាង​លឿន សង្ស័យ​ស្រវឹង​ផង​នោះ​ក៏បាន​បុក​ឡើងលើ​ខឿន​សួនច្បារ​ក្តាន់​២​បណ្តាល​ឲ្យ​បាក់​ថ្ម​ខឿន​និង​អិត​កាឡា​មួយចំនួន​ហើយ​បន្ត​ទៅបុក​ស្លាក សញ្ញា​ភ្លើងស្តុប​បាក់​អស់​មួយ​ដើម ទៀត​។

កាលពី​វេលា​ម៉ោង ២​និង​៥០​នាទី យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ ទី ៦ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី សង្កាត់ មិត្តភាព ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ (​សួន​ក្តាន់​ពីរ​) ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ទំនង​ស្រវឹង​បើករថយន្ត​ម៉ាក​BMW​ស៊េរី​ទំនើប​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA3688​បើក​តាម​បណ្តោយ​ផ្លូវ​R6​ទិសដៅ​ពី​ជើង​មក​ត្បូង​។​

ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ឆ្លងកាត់​ផ្លូវ​សហព័ន្ធ​រុស្សី​ក៏​ជ្រុល​ទៅបុក​ឡើងលើ​ខឿន​បណ្តាល​ឲ្យ​បាក់​ថ្ម​ខឿន​អស់​៣​កង់​នឹង​អិត​កាឡា​អស់​មួយចំនួន​ហើយ​បន្ត​ទៅបុក​បង្គោល​ស្លាកស​ញ្ញា​ភ្លើងស្តុប​បាក់​អស់​មួយ​បង្គោល​ទៀត​រីឯ​រថយន្ត​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង របួស ។​

​ក្រោយពេល​កើតហេតុ​សម​កិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ស្ទូច​យក​រថយន្ត​បង្ក ព្រមទាំង​នាំខ្លួន​អ្នក​បើ​បរ​ទៅជា​មួយ​ផង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរស​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ៕S/

​រថយន្ត​ទំនើប​បុក​ខឿន​ផ្លូវ​និង​ស្លាក​សញ្ញា​ភ្លើងស្តុប​រង​ការខូចខាត​យ៉ាងដំណំ​

ទីតាំងផ្សាយពាណិជ្ជកម្ម