​ស្រវឹងស្រា​ដេក​លើផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ទាំង​២​ត្រឹម​ភ្លៅ

1017
ចែករម្លែក
  • 75
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ដាច់​ជើង​ត្រឹម​ភ្លៅ​ទាំងពីរ​ដោយសារ​រូបគាត់​ស្រវឹងស្រា​ទៅ​ដេក​លើផ្លូវ​រថភ្លើង​កិន​ដាច់ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២​និង​៥០​នាទី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​សៅ​រ៏ ទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ខាងកើត​ផ្លូវ​ហាន​ណូយ​ប្រហែល​១០០​ម៉ែត្រ​ក្នុងភូមិ​ចុង​ថ្នល់ ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ផា រំ​ចង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ធ្វើការ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង ( នៅ​លាវ​)​។​

​តាម​សម្ដី​បងថ្លៃ​ស្រី​បាន​ប្រាប់​ឲ្យ​ដឹងថា​ប្អូនថ្លៃ​របស់គាត់​មកពី​ជប់លៀង​នៅ​កន្លែងធ្វើការ​ដើម្បី​ឈប់សំរាក​ទៅ​ស្រុក​ចូលរួម​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ជា​ប្រពៃណី​របស់​ខ្មែរ។ស្រាប់តែ​ស្រវឹងស្រា ដេក​គងជើង​លើផ្លូវ​រថភ្លើង​ដោយ​គ្មាន​អ្នក​ចាប់អារម្មណ៍ ។

នៅវេលា​កើតហេតុ​មាន រថភ្លើង​ដឹក​សាំង​មួយ​ខ្សែ​មកពី​ខេត្ត​កិន​ដាច់​ជើង​ត្រឹម​ភ្លៅ​ទាំងពីរ​និង​ដាច់​ម្រាមដៃ​ខាងស្ដាំ​អស់​មួយ​ម្រាម​ទៀត​និង​រន្ធត់​ណាស់ ទើប​បង្ក​ការភ្ញាក់ផ្អើល ភ្លាមៗ​ប្រជាពលរដ្ឋ​​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ​មក​ដឹកយក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕S/​

​ស្រវឹងស្រា​ដេក​លើផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ទាំង​២​ត្រឹម​ភ្លៅ

ទីតាំងផ្សាយពាណិជ្ជកម្ម