ឥណ្ឌា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​តំលៃ​៥​ពាន់​លាន​ដុល្លារ​ពី​រុស្ស៊ី​

1119
ចែករម្លែក

ឥណ្ឌាកាលពីថ្ងៃសុក្រទី៥តុលា បានចុះហត្ថលេខាទិញប្រព័ន្ធការពារដែនអាកាសធុនS-400 របស់រុស្ស៊ីក្នុងតំលៃ៥.០០០លានដុល្លារ ទោះជាមានការគំរាមអំពីការអាចរងទណ្ឌកម្មអាមេរិកដោយសារតែធ្វើជំនួយជាមួយវិស័យយោធានិងស៊ើបការណ៍រុស្ស៊ី។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្រុងញូវដេល្លី ក្នុងអំឡុងពេលទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដែលបានជួបពិភាក្សាជាមួយសមភាគីឥណ្ឌាលោកណារេនដ្រា ម៉ូឌី អំពីថាមពលនុយក្លេអ៊ែរ៕

នាយករដ្ឋមន្រ្តីឥណ្ឌា ឱបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅមុនជំនួបរបស់អ្នកទាំងពីរនៅក្រុងញូវដេល្លី កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម