ទូត​កម្ពុជា​នៅ​អាម៉េរិក​ពុំ​យក​កម្រៃ​រាល់​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន ការផ្តល់​ទិដ្ឋាការ​ពិសេស​

798
ចែករម្លែក
  • 38
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្នុង​សហរដ្ឋ​អាម៉េរិក បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​អាមេរិក​ថា រាល់​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន ការផ្តល់​ទិដ្ឋាការ​ពិសេស និង​ចេញ​លិខិតបើកផ្លូវ​ធ្វើដំណើរ បណ្តោះអាសន្ន គឺ​ពុំមាន​យក​កំរៃ​សេវា​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។

​យោងតាម​សេចក្តីជូនដំណឹង​ដដែល​ឲ្យ​ដឹង​ទៀតថា សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា ធ្វើការ​ស្នាក់នៅ​បណ្តោះអាសន្ន និង​អចិន្ត្រៃយ៍ នៅ​សហរដ្ឋ​អាម៉េរិក​ថា រាល់​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន​/​ការផ្តល់​ទិដ្ឋាការ​ពិសេស (K Visa) និង​ការចេញលិខិត បើកផ្លូវ​ធ្វើដំណើរ​បណ្តោះអាសន្ន (Temporary Travel Document) គឺ​ពុំមាន​ការយក​កំរៃ​សេវា​ទេ លើកលែងតែ ការបញ្ជាក់​នីត្យានុកូល​កម្ម​លើ​ឯកសារ​នានា ដែល​ចាំបាច់​ត្រូវ​បង់ថ្លៃ​សេវា​។​

​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា គោលការណ៍​ស្តីពី​ការផ្តល់សេវា​សាធារណៈ​នេះ មាន​ប្រសិទ្ធភាព អនុវត្ត​ទូទាំង​សហរដ្ឋ​អាម៉េរិក ដោយ​ការិយាល័យ​កុងស៊ុល នៃ​ស្ថានទូត​នៅ Washington, DC កុងស៊ុល​កិត្តិយស នៅ​ក្រុង​ស៊ី​អាថ​ល នៃ​រដ្ឋ Washington State កុងស៊ុល​កិ​ត្ត​យស​នៅ Lowell រដ្ឋ Massachusetts កុងស៊ុល កិត្តិយស​នៅ Long Beach រដ្ឋ California និង​កុងស៊ុល​កិត្តិយស​នៅ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា នៃ​រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នីញ៉ា​៕ ល​