មន្ត្រី​និង​ពលរដ្ឋ​ព្រមាន​បើ​ដោះស្រាយ​មិន​ចំ​រមាស់ ក្រោយ​ស្រក​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយប៉ែត​

1263
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ជំនន់​ទឹកភ្លៀង​នា​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល នារ​កណ្តាល​ប្រជុំជន​ក្រុង​ប៉ោយប៉ែត បាន​ស្រក​ស្ងួត​អស់ទាំង​ស្រុង​ហើយ ប៉ុន្តែ​មកទល់​ថ្ងៃទី​៥​ខែតុលា​កន្លងមក​មាន​ភ្លៀង​ធ្លាក់​លិច​មួយរយ​:​ខ្លី​នូវ​ផ្លូវ​និង​ទីធ្លា​ខ្លះ​ជាថ្មី​។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ថ្ហៃ​ទី​៥​ខែតុលា​ថា មន្ត្រី​អាជ្ញាធរ​និង​ជំនាញ ក៏​ដូច​ពលរដ្ឋ​ពិតជា​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​និង​ការខូចខាត​ជាថ្មី​ដល់​សេដ្ឋកិច្ច ផ្លូវថ្នល់ សំណង់​សាធារណ​: ក៏ដូចជា​លំនៅឋាន​និង​ជីវភាព​របស់​ពលរដ្ឋ​បើសិនជា ដំណោះស្រាយ​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​និង​ទឺ​ក​ជំនន់​នៅ​ក្រុង​ប៉ោយប៉ែត​មិន​ចំ​បញ្ហា មិន​ចំ​គោលដៅ​នោះ​។​

​សូម​រំលឹកថា កាល​ពីយៈ​ពេល​ជិត​២​សប្តាហ៍​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមក នៅ​ភូមិសាស្ត្រ​សង្កាត់​/​ឃុំ​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត បាន​រងគ្រោះ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង បង្ក​អោយ​បណ្តាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​បេតុង ផ្លូវលំ សាលារៀន មណ្ឌល​សុខភាព ផ្សារ ទីធ្លា​សាធារណៈ និង​ឯកជន សំណង់​និង​ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​។ លុះ​ចាប់ពី​ថ្ងៃទី​ទី​១៨​ខែកញ្ញា ភ្លៀង​ធ្លាក់​ថ្មី​លែងមាន ហើយនឹង​ការចុះ​ដោះស្រាយ​កាយ​ប្រឡាយ កាយ​លូ​រំដោះ​ទឹក ។ ប៉ុន្តែ​ទឹកជំនន់​ស្រុង​ចុះ រួច​បាន​រុញ​ទៅ​ហក់​ឡើង​ហៀរ​អាង​អូរ​ខៃ​ដន ជា​អាង​នៅ​ជាយក្រុង​ខាងត្បូង​ឈៀង​ខាងកើត​នៅ​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ។​

​លោក​អភិបាលក្រុង​និយាយ​បន្តថា កាលណោះ​និង​បច្ចុប្បន្ន​មន្ត្រី​ក្រុមការងារ នៃ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាននិងកំពុង​បន្ត​អន្តរាគមន៍​ដោះស្រាយ​ដោយ​កាយ​បង្ហូរ​រំដោះ​ទឹក​តាម​លូ និង​ប្រឡាយ​ទាំងឡាយ​ដែល​ស្ទះ​ទឹក ហើយ​បង្ការ​ទប់ស្កាត់​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​មានការ​ស្ទះ​ទឹក​លិចលង់​ជាថ្មី នៅពេលណា​មាន​ជំនន់​និង​ជំនន់​ទឹកភ្លៀង​។​

​ក្នុងចំណោម​ប្រឡាយ និង​លូ​រំដោះ​ទឹកជា​ច្រើន​កន្លែង​នោះ ក៏មាន​ទីតាំង​សំខាន់ៗ​ជាងគេ​ដូចជា​លូ​ធំៗ​៤​កន្លែង​កាត់​ផ្លូវជាតិ​លេខ​៥ មាននៅ​ចំណុច​ផ្សារ​មង្គល​, ចំណុច​ចេញពី​ផ្សារ​អគ្គ​, ចំណុច​ស្រះ​សួ​គ៍​និង​ចំណុច​សួន​ប៉ោយប៉ែត​មានជ័យ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ប៉ោយប៉ែត​។ និង​ចំណុច​ផ្សារកណ្តាល ,​ចំណុច​វត្ត​ផ្សារកណ្តាល , ចំណុច​ដី​ចូល​គម្រោង​ច្រកព្រំដែន​ស្ទឹង​បត់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារកណ្តាល​ជាដើម​។ ចំណុច​ទាំងនោះ រួមទាំង​នៅតាម​ផ្លូវ​ខេត្ត និង​ផ្លូវ​បេតុង​ជាច្រើន​ទៀត​ក្នុង​ក្រុង ត្រូវបាន​រដ្ឋបាល​ក្រុង និង​ម​ន្ទិ​រ​សាធារណការ​នឹង​ដឹកជញ្ជូន ស្នើ​ទៅ​ក្រសួង​និង​ទៅ​ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB) ដើម្បី​រៀបចំ​ពង្រីក​សមត្ថភាព​លូ និង​ប្រឡាយ​ប​ង្លូ​រំដោះ​ទឹកជំនន់​អោយមាន​និរន្ត​ភាព​ផងដែរ​។

​ចំណែក ជា សុវណ្ណ​ធួន អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ធ្លាប់​ឲ្យ​ដឹងថា នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ទាំង​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ព្រមទាំង​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​(JICA ) បាន​សិក្សា​និង​ស្នើ​អនុម័ត​លើ​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ ភ្លើង ប្រព័ន្ធ​លូ​ប្រឡាយ​រំដោះ​ទឹកស្អុយ អាង​ចម្រោះ​ទឹកស្អុយ​និង​ទីលាន​ញែក​សម្រាម ទី​ចោល​សម្រាម​និង​មធ្យោបាយ​នាំទៅ​ចោល …​ដើម្បី​ធានា​ប្រសិទ្ធភាព​យុរ​អង្វែង​នៃ​ការគ្រប់គ្រង​និង​បញ្ជៀ​សហា​នី​យ​ភ័យ រួមទាំង​បង្កា​ទប់ស្កាត់​ទឹកជំនន់​និង​កាកសំណល់​រឹង​រាវ អនាម័យ​ផងដែរ​។​

​ចំណេ​ក​មេកា​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធឺរ​ស័​ប​ប្លាយ និង​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ក៏​អះអាង​ពី​ការ​គ្រប់​គ្រង់ និង​បែងចែក​ទឹក​នៅ​អាង​អូរ​ខៃ​ដន ទាំង​ការរក្សា​ទឹក​សម្រាប់​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ពលរដ្ឋ និង​តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​, ទាំង​ទុក​ទឹក​ស្រោចស្រព​និង​ការបង្ការ​ទប់ស្កាត់​ការបាក់​ទំនប់ទឹក​ទំហំ​ជិត​៥ គីឡូម៉ែត្រ​ក្រឡា​នេះ​។​

​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​បានស្នើ​អោយ​ពលរដ្ឋ អាជីវករ ក្រុមហ៊ុន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួមគ្នា​ទប់​ស្កាត​ការចាក់សម្រាម​និង​កាកសំណល់​រឹង​រាវ និង ការ​លុប​លូ​ប្រឡាយ​បង្ហូរទឹក​. ។ ទប់ស្កាត់​ការ​ដី​លុប​ទំនាប​ស្តុក​ទទួល​ទឹក​និង​ខ្ពស់ជាង​ផ្លូវ​ជាដើម ។​

​លោក សាន ស៊ានហូ ទទួលស្គាល់​ការលំបាក​ស្មុ​គ្រ​ស្មាញ និង​ក្តីសង្ឃឹម​មិន​មាំទាំ​លើ​បញ្ហា​ខាងលើនេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម