មន្ត្រី​ជំនាញ​បន្ត​តាមរក​ប្រភព​ជាតិ​បូរ៉ា​ក់​ក្នុង​បង្អែម និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​ក្រុង​សិរិ​សោភ័ណ​

1165
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​មន្ត្រី​ពាណិជ្ជកម្ម​បន្ត​តាមរក​ប្រភព នៃ​ការ​ផលិតផល​បង្អែម​ដែល​ប្រើ​សារធាតុ​គីមី​ហាមឃាត់ គឺ​សារធាតុ​បូរ៉ា​ក់ នៅតាម​រាន​លក់ និង​តាម​ផ្ទះ​នៅ​ទីប្រជុំជន​ខេត្ត នា​ក្រុង​សិរីសោភ័ណ​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក ប៉ុក ឡាយ​ជី ប្រធាន លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កាលពី​ថ្ងៃទី​៦​ខែតុលា បាន​ដឹកនាំ​មន្ត្រី​ចុះ​ឆែកឆេរ ត្រួតពិនិត្យ​ទំនិញ​ទូទៅ ទំនិញ​ម្ហូបអាហារ របស់​ប្រើប្រាស​ដាក់​ក្នុង​សាដក់​ដែល​ពុទ្ធបរិស័ទ ទិញ​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។​

​ការតាមប្រមាញ់​នេះ ត្រូវ​មន្ត្រី​អះអាងថា ដោយមាន​ការណែនាំ​បន្ទាន់​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​អគ្គនាយក​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ក៏​បន្ទាប់ពី​មន្ត្រី​បាន​រក​ឃើ​ញេ​សារធាតុ​ប៉ូ​រ៉ា​ក់​ក្នុង​បង្អែម​លត បាញ់ឌុក នៅ​ផ្សា​របាញ់​ឡេង ឬ​ផ្សារ​ត្រី​ក្នុង​សង្កាត់​/​ក្រុង​ប៉ោយប៉ែត កន្លងមក​។

​សូមបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​នោះ ធ្វើឡើង​នៅផ្ទះ​តៀម តូប​លក់​គ្រឿងទេស​ក៍ និង​ម្ហូបអាហារ និង​តាម​រាន​លក់​បង្អែម​នៅ​ខាងក្រៅ និង​ខាងក្នុង​ផ្សារ​សិរីសោភ័ណ នា​សង្កាត់​ព្រះ​ពន្លា និង​ផ្សារ​ចម្ការ​គ​នា​សង្កាត់​កំពង់ស្វាយ​។

​ជា​លទ្ធផល សមត្ថកិច្ច​បាន​រឹបអូស​ទំនិញ​មួយចំនួន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ខូចគុណភាព និង​ដែល​ច្បាប់​ហាម​ប្រើប្រាស់ ទិញ​លក់ដូរ ចែកចាយ​ជាដើម និង​ក៏​រកឃើញ​នូវ​សារធាតុ​បូរ៉ា​ក់​ក្នុង​បន្ថែម​លត​ស្វិត និង​នំ​បាញ់ឌុក​មួយចំនួន​តូច​នៅ​ផ្សារ​ចម្ការ​គ ហើយ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ នៅក្រោយ​មន្ត្រី​ស្រាវជ្រាវ​រកឃើញ​ភ​ស្ត​តាង​ទី​ផលិត​នំ​ទាំង​នេះនោះ​។​

​ពលរដ្ឋ​ជា​អ្នកលក់ដូរ​គ្រឿងទេស​ក៍​នោ​ផ្សារ​សិរីសោភ័ណ បាន​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​ស្គាល់ និង​យល់ដឹង​ពី​គុណភាព​ពី​កាលបរិច្ឆេទ ពីសារ​ធាតុគីមី​ហាមឃាត់​..​លើ​មុខទំនិញ​។​

​ចំណេ​កលោក សាន វិជ្ជា​សា​រ៉ាវុធ រំលឹកថា សារធាតុ​ប៉ូ​រ៉ា​ក់​ដែល​បង្ក​ប៉ះពាល់​សុខភាព វា​ទៅ​ស្រវាំងភ្នែក វិលមុខ​ឈឺ​ចុករ​ពោះ រាករូស ហើយ​ធ្ងន់ធ្ងរ​មាន​កើត​ជំ​ងំ​មហារីក និង​ប៉ះពាល់​ដល់​ជីវិត​ផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម