ក្តៅៗ​! ស្លាប់​៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្ត​ព្រះសីហនុ​

1281
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / ព្រះសីហនុ ៖​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៧ ខែតុលា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ ដោយ​រថយន្តបុក​រះ​ម៉ូតូ​២​គ្រឿង បណ្តាលឱ្យ​មនុស្ស​៣​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ព័ត៌មាន​បឋម​ទើប​ទទួលបាន គឺ​ករណីនេះ កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០០​និង​លេខ​២០១ ភូមិ​អូរ​តាសេក ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រភពព័ត៌មាន បញ្ជាក់ថា មុនពេល​កើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត​ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AB-2110 ទិសដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​។​

​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​បុក​រះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់ និង ម៉ា​កនិច បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ម៉ាក​ហ្វ​ត បាន​រត់គេចខ្លួន​។ ទោះបីយ៉ាងណា រហូតមកទល់​ពេលនេះ ព័ត៌មាន​លម្អិត ពុំទាន់​ទទួលបាន​នៅឡើយ​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម