នៅសល់តែ​១២​ថ្ងៃ​ទៀត​ទេ​! សូម​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​

1210
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែតុលា នេះ តួលេខ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៥៣៧៣២​នាក់ និង​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន ៧២១១​នាក់ និង​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ៤៥៨​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោ​ញ​ឆ្នោត (​គជប​) ដែល​បានប្រកាស​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ នេះ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោ​ញ​ឆ្នោត បាន​បន្តថា នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ១៤៩៣៦​នាក់​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោ​ញ​ឆ្នោត បាន​បញ្ជាក់ថា នៅសល់តែ​១២​ថ្ងៃ​ទៀត​ទេ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​ស្នើសុំ​កែ​ទិន្នន័យ​ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង​។ ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុន អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម