ពលរដ្ឋ​ពី​បន្ទាយមានជ័យ​ដែល​ត្រូវ​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ ថា​ក្រោក​មក​ជិះ​មិនទាន់​ទេ បើ​ចេញ​នៅ​ម៉ោង​៥​កន្លះ​ព្រលឹម​អុរ​អ៊ីចឹង​

1384
ចែករម្លែក
  • 154
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលរដ្ឋ​ពី​បន្ទាយមានជ័យ ដែល​ត្រូវ​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ ថា​ក្រោក​មក​ជិះ​មិនទាន់​ទេ​បើ​ចេញ​នៅ​ម៉ោង​៥​កន្លះ​ព្រលឹម​អុរ​អ៊ីចឹង​នោះ​។​

​ពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ​មួយចំនួន ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅក្រោយ​ខក​ជើង​មក​ជិះឡាន​ក្រុង​ហ្វ្រី (Free City Bus) កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ថា កម្មវិធី​ជិះឡាន​ក្រុង​ចេញពី​ខេត្តបន្ទាយមានជ័យ នៅ​ម៉ោង​៥:៣០​នាទី ព្រលឹម​អុរ នៅ​ពុំ​អាច​ក្រោក និង​មក​ជិះឡាន​ទេ ព្រោះ​ជាទូទៅ​អ្នកដំណើរ​តាម​រថយន្តឈ្នួល​យ៉ាងហោច ក៏​ជិះ​ចេញពី​ម៉ោង​៦:៣០​ទៅ​ម៉ោង​៧:៣០​នាទី​ព្រឹក​ដែរ​។​

​ទោះយ៉ាងណា អ្នកដំណើរ​ទាំងនោះ អគុណ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមការងារ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​នេះ និង​ជូនពរ​អ្នកដំណើរ​ដែល​ឡើង​ជិះ​ទាន់​។​

​ចំណែក​ក្រុម​អ្នកបើកបរ​រថយន្ត​ទាំងនេះ និយាយថា ពេល​ម៉ោង​ធ្វើដំណើរ​នេះ ត្រូវបាន​កំណត់​គ្រប់​គោលដៅ​ខេត្ត​រាជធានី ហើយ​បើ​បងប្អូន​អ្នកដំណើរ​ដែល​គ្មាន​លទ្ធភាព ឬុ​មាន​ហើយ​តែ​ចង់​ជិះ ហើយ​មានចិត្ត ឬ​នឹក​ស្រុក​នឹក​ញាតិមិត្ត​ជាខ្លាំង​នោះ​នឹង​ងើប​មក​ជិះ​រថយន្តក្រុង​ហ្វ្រី​នេះ​ទាន់ពេល​។​

​សូមបញ្ជាក់ថា លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ តាមរយៈ​សេចក្តីជូនដំណឹង​(​សជណ​) របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​លេខ​៤៣៨/​សជណ /១៨​ព្រឹក ថ្ងៃទី​៤​ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា អនុវត្ត​តាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​អំណោយ​រថយន្តក្រុង (City Bus ) រាជធានី​ភ្នំពេញ​នៃ​រដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​ចំនួន​១៣​គ្រឿង នឹង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្តបន្ទាយមានជ័យ និង​ពី​ខេត្តបន្ទាយមានជ័យ​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​៧​ដល់ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​ជា​រៀងរាល់​ម៉ោង​៥​និង​៣០​នាទ​ព្រឹក​។ ដោយ​ធ្វើការ​ចេញដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​នៅ​ចំណតរថយន្ត​បេនឡាន​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម