សម្តេច​តេ​ជោ​ហ៊ុនសែន​ជឿជាក់ថា​អ្នកនយោបាយ​វ័យ​ក្មេង​អាច​កសាង​នូវ​វប្ប​ធ៌​ម​ប្រជាធិបតេយ្យ​មួយ​ប្រកបដោយ​ភាពសុខដុមរមនា​ជាមួយគ្នា​

997
ចែករម្លែក

​ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​អមដំណើរ​ជាមួយ​កម្ពុជា​តាម​វិថី​នៃ​ការ​អិ​វ​ឌ្ឍ​ប្រកបដោយ ប្រជាធិបតេយ្យ ។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា​ជប៉ុន​នឹង​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​នៃ​គណបក្ស​នានា​នៅ​កម្ពុជា​និងមន្ត្រី គ ជ ប មក ពិនិត្យមើល​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុងប្រទេស​ជប៉ុន​ ។  ​ជាមួយនេះ​ជប៉ុន​និង​ជួយ​ដល់​ដំណើរការ​របស់​ស្ថាប័ន​យុ​ត្តិ​ធ៌​ម​របស់​កម្ពុជា​ផងដែរ។ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សំដែង​ការពេញចិត្ត​នឹង​អ្វីដែល​លោក អា​បេ ថា​នឹង​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​មកពី​គណ បក្ស នយោបាយ​នានា​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ។សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា​នេះ​ជា​វិធីសាស្ត្រ​នៃ​កសាង​លិទ្ធ​ប្រជាធិបតេយ្យ​សម្រាប់​អ​នា គ​ត​វែងឆ្ងាយ​របស់​កម្ពុជា ។អ្នកនយោបាយ​វ័យចាស់​អាច​ផុតរលត់​ទៅអ្នកនយោ បាយ​វ័យក្មេង​គេ​អាច​កសាង​នូវ​វប្ប​ធ៌​ម​ប្រជាធិបតេយ្យ មួយ​មាន​រយៈពេល​យូរហើយ​មាន​សុខដុមរមនា​ជាមួយគ្នា​ថែមទៀតផង ។

​គួរ​បញ្ជាក់ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជប៉ុន បាន​ជួបចរចា​គ្នា​កាលពី​ថ្ងៃទី១០ ខែ តុលា​នេះ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ ជប៉ុន។បន្ទាប់ពី​បញ្ចប់​ជំនួបរវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និងលោក នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី​ជប៉ុន​,​នៅវេលា​ម៉ោង​ប្រមាណ ១ រសៀល​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៨​នេះត្រូវ​នឹង​ម៉ោង​ប្រមាណ​៣​រសៀល​ម៉ោង​នៅ​ជប៉ុន​សម្តេច​តេ​ជោហ៊ុនសែននិងលោក ស៊ីន​ហ្សូ អា​បេ បានធ្វើ​ស​ន្និសិទ​សារព័ត៌មាន​រួមគ្នា​ប្រមាណ​១៥​នាទី​។​

​លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​មានប្រសាសន៍​សម្តែង​ភាព​រីករាយ​ដែល​បានទទួល​ស្វាគមន៍​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​លើក​នេះ​ដែល​ធ្វើឡើង​ចំ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ។រយៈពេល២៥​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​បន្ទាប់ពី​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​ធ្វើឡើង​ដោយ​អ៊ុនតាក់ (UNTAC)​។ ក្នុង​រយៈ​ពេលនេះ​កម្ពុជា​បាន ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ដែល​ទទួល​កេរ្តិ៍ដំណែល​អវិជ្ជមាន​ដោយសារ​សង្គ្រាមស៊ីវិល ។ បច្ចុប្បន្ននេះ​កម្ពុជា​កំពុងធ្វើដំណើរ​លើ​វិថី​អភិវឌ្ឍ​សេដ្ឋ កិច្ច​យ៉ាងពិត​ប្រាកដ ។ លោក អា​បេ បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច កម្ពុជា​រីកចម្រើន​ជា​បន្តបន្ទាប់ ។​

លោក អា​បេ បាន​ថ្លែងបន្តថា​ជប៉ុន​បាន​អមដំណើរ​ជាមួយគ្នា​ដោយ​ស្ថិតនៅ​ជិត​កម្ពុជា​តាម​វិថី​នៃ​ការ​អិ​វ​ឌ្ឍ​ប្រក បដោយ​លទ្ធិប្រជាធិបតេយ្យ​ហើ យ​ជប៉ុន​រំពឹងថា​ប្រទេស​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍន៍​យ៉ាងរឹងមាំ​ថែមទៀត​តាមរយៈ​ការរួបរួម​គ្នា​របស់​ប្រជាជន​កម្ពុជា​ទាំង​អស់ហើយ​បន្ត​លើកកម្ពស់ ដំណើរការ​ប្រជាធិបតេយ្យ ។​

​ជប៉ុន​មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជួយ​ចំពោះ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​សម្រាប់​គោលដៅ​នេះ ។ ក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ​ជប៉ុន បាន​ជម្រាបជូន​អំ​ពោះ​គោល​គំនិត​របស់​ជប៉ុន​ក្នុងការ​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​នៃ​គណបក្ស​ជ្សេ​ងៗ​នៅ​កម្ពុជា​និង​មន្ត្រី គ ជ ប មក​ពិនិត្យ មើល​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជប៉ុន ។ ជាមួយនេះ​ជប៉ុន​និង​ជួយ​ដល់​ដំណើរការ​របស់​ស្ថាប័ន​យុ​ត្តិ​ធ៌​ម​របស់​កម្ពុជា​ផងដែរ ។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បន្តថា​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​សំដែង​ការគាំទ្រ​សារជាថ្មី​ម្តងទៀត​ក្នុង​ការកសាង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ដោយ​សេរី​និង​បើកចំហរ ។ យើង​បាន​ព្រមព្រៀងគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​គោល ដៅ​នេះ ។​

​លោកស៊ីន​ហ្សូ អា​បេ បន្តថា​៖​ខ្ញុំមានការ​តាំងចិត្ត​ដោយមាន​កិច្ចសហប្រតិបត្តិការ​គ្នា​ជំរុញ​ឲ្យ​កិច្ចប្រជុំ​កំពូល​មេគង្គ ​ជប៉ុន​សម្រេចបាន​ជោគជ័យ ដ៏​ធំធេង​សម្រាប់​ការរីកចំរើន​ក្នុង​តំបន់​។​នាយករដ្ឋមន្ត្រី​ជប៉ុន​បន្តថា​យើង​បាន​ឯក ភាពគ្នា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​សំខាន់ៗ​នៅក្នុង តំបន់​និង​លើ​សកលលោក​។​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែងថា​ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​នៃ​មេគង្គ​-​ជប៉ុន​លោក​មាន​គម្រោង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ចាប់ដៃជា មួយសម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សហការ​ជាមួយគ្នា​ដើម្បី​នាំមក​វឌ្ឍនភាព​នៅលើ​ទឹកដី​តំបន់​មេគង្គ​ទាំងមូល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​ការថ្លែងអំណរគុណ​ចំពោះ​លោក អា​បេ និង​រីករាយ​មក​ទស្សនកិច្ច​ម្តងទៀត​ជាមួយ នឹង​ខួប ៦៥ ឆ្នាំ នៃ​ការទូត​កម្ពុជា​ជប៉ុន​។​សម្តេច​បាន​ថ្លែងថា​វា​ពិត​ជាមាន​សារៈ សំខាន់​ណាស់​នៅក្នុង​ការកសាង​នូវ​ទំនាក់ទំនង​នេះ​ក្នុងការ​ផ្លាស់ ទស្សនៈកិច្ច​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​សម្តេច​និង​លោកអា​បេបាន​ពិភាក្សាគ្នា​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​អន្តរជាតិ​បញ្ហា​អន្តរជាតិ និង បញ្ហា​ក្នុង​តំបន់ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា​សម្តេច​ពេញចិត្ត​នឹង​អ្វីដែល​លោក​អា​បេ​ថានឹង​អញ្ជើញ​អ្នកនយោ បា យ ​វ័យក្មេង​មកពី​គណបក្ស​ន​យោ បាយ​នានា ដើម្បី​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា​នេះ​ជា​វិធីសាស្ត្រ​នៃ​កសាង​លិទ្ធ​ប្រជាធិបតេយ្យ​សម្រាប់​អាន​គត់​វែង ឆ្ងាយ​របស់​កម្ពុជា​។​អ្នកនយោបាយ​វ័យចាស់​អា ច​ផុតរលត់​ទៅ ហើយ​អ្នកនយោបាយ​វ័យក្មេង​គេ​អាច​កសាង​នួវ​វប្ប​ធ៌​ម​ប្រជាធិបតេយ្យ​មួយ​មានរយៈពេល​យូរហើ យ​មាន​សុខដុមរមនា​ជាមួយគ្នា​ថែម​ទៀតផង ។

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថា​នៅក្នុង​ការចរចា​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​លោក អា​បេ បន្ត​ជួយ​កម្ពុជា​លើ​ការបោះឆ្នោត​បន្តទៅទៀត​ព្រោះ​ការបោះឆ្នោតមិន​បញ្ចប់​នៅ​ឆ្នាំ ២០១៨​នោះទេ យើង​ត្រូវ​ធ្វើតាម​ការកំណត់​បន្តៅ​ទៀត។ សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​យើង​ត្រូវ​ដំណើរការ​ដូចជា​បច្ចុប្បន្នយើង​កំពុងដំណើរការ​ចុះឈ្មោះ​បោះ ឆ្នោត​របស់​កម្ពុជា ​ពេលនេះ​គឺជា​ការបន្ត​ដំណើរការ​ប្រជាធិបតេយ្យ​បន្តទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​នៅ​ថ្ងៃ​ស្អែ​ន​នេះ​មានកា​ប្រជុំ​កំពូល​មេគង្គ ជប៉ុន ក្នុងនោះ​ខ្ញុំ​គិត​ប្រហែ លជា​លើកដំបូង​ដែល​ប្រទេស មេគង្គ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​សេរី និង បើកចំហរ​នេះ​ជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ សន្តិភាព​នៅក្នុង​តំបន់​របស់​យើង ។ ដោយសារ​អាស៊ី​ត្រូវជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​គាំទ្រ​បេក្ខជន កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០២០ ។ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា នឹងមាន​ការអនុម័ត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ​២០២០ នៅពេល​ខាងមុខនេះ​៕​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម