លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សន្និសីទ នៃ​ប្រទេស​និយាយ​ភាសា​បារាំង

1117
ចែករម្លែក
  • 113
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៨ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​សន្និសីទ នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដែលមាន​សមាជិក​ចំនួន​៨៤ ចាប់ពី​ថ្ងៃ​១១~១២​ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អេ​រេ​វ៉ាន់ នៃ​ប្រទេស​អា​មេ​នី​។​

​នៅក្នុង​សន្និសីទ​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឡើង​ថ្លែង​សន្ទរកថា​ផ្តោត​សំខាន់​អំពី​សភាព​ការ​ណ៏​ទូទៅ​នៃ​ប្រទេស​កម្ពុជា បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​សមា ជិ​ក​សភា នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​ប្រជាជន​កម្ពុជា​ចូលរួម​បោះឆ្នោត​ជាង​៨៣%​ដែល​បង្ហាញ​ឲ្យ​ឃើញ នៅ​ការគោរព​និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដ៏​រស់​រវើក​នៅ​កម្ពុជា ដែល​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​នូវ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់ខ្លួន​យ៉ាង​ពេញលេញ បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ដែក​ខ្លួន​ស្រឡាញ់ នៅក្នុង​ឱកាស​ស្នាក់នៅ​ទីក្រុង​អេ​រេ​វ៉ាន់ នៃ​ប្រទេស​អា​មេ​នី​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ជួបពិភាក្សា​ជាមួយ​លោកស្រី គ្រី​ស​ស្ទី កា​លូ​ឡែ​ត ប្រធានាធិបតី​នៃ​ប្រទេស​អេស​ស្ទូ​នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​អេស​ស្ទូ​នា​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម